គម្រោងស្រូវសត្វត្រយង កំពុងត្រូវបានប្រជាកសិករចាប់អារម្មណ៍ដោយសារមានតម្លៃថ្លៃនិងទិន្នផលខ្ពស់

ដោយ៖ដេប៉ូ/មណ្ឌលគិរី៖គម្រោងស្រូវត្រយងដែលបានអនុវត្តនៅកម្ពុជាដោយកាលពីមុនបានអនុវត្តនៅខេត្តព្រះវិហារ បច្ចុប្បន្នគម្រោងមួយនេះកំពុងបានពង្រីកបន្ត នៅខេត្តមណ្ឌលគិរីបន្តទៀត។គម្រោងមួយនេះមិនត្រឹមតែជួយឱ្យតម្លៃស្រូវថ្លៃទេ ប៉ុន្តែទិន្នផលក៏ល្អថែមទៀត។

  បើតាម លោក នេត្រ ភក្រ្តា មន្រ្តីនាំពាក្យ និង ជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានបន្ទាប់ពីទស្សនកិច្ចនៅទីវាលស្រែត្រយង ស្ថិតនៅក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពី ថ្មីៗនេះបានឱ្យដឹងថា ប្រជាពលរដ្ឋដែលដាំស្រូវប្រភេទនេះត្រូវអនុវត្ត គោលការណ៍ដាំដុះដែលមានបច្ចេកទេស ហើយតែងទទួលបានមកវិញ នូវទិន្នផលល្អនិងតម្លៃវិញក៏ខ្ពស់ដែរ។

   លោកបានមានប្រសាសន៍ថា “ក្រោយពីជោគជ័យខេត្តព្រះវិហារ ពេលនេះ គេបានបន្តយកទៅអនុវត្តនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយមកដល់ឆ្នាំ២០១៩ គម្រោងស្រូវត្រយង (Ibis Rice Scheme) នេះ បានពង្រីកខ្លួនមកកាន់ដែនជកម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីបន្ថែមទៀត”។

 លោកបានលើកឡើងថា ដើម្បីទទួលបានតម្លៃខ្ពស់លើសពីទីផ្សារនេះចាំបាច់ គឺតម្រូវឱ្យកសិករ ដែលជាសមាជិកស្រូវត្រយង អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានទី១៖ គឺត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់។ទី២៖ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេសដោយមានការបង្ហាត់បង្រៀនពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូវត្រយងនេះ។ទី៣៖ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបាន ពីកាប់ទន្រានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត និងទី៤៖ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ដូច្នេះ តាមលក្ខខណ្ឌនៃគម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើង នូវការការពារ និងអភិរក្សធនធានធម្មជាតិ។

ព្រមជាមួយគ្នានេះលោកបានបញ្ជាក់ដែរថា”ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមគាំទ្រ ចំពោះគោលការណ៍ និងលក្ខខណ្ឌដែលគម្រោងស្រូវត្រយង បានដាក់ចេញ ឱ្យប្រជាកសិករមកអនុវត្ត និងគោរពតាម ជាមួយនឹងការទទួលទិញស្រូវពីកសិករ មកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ក្នុងចន្លោះពី១២០០រៀល ទៅ១៧០០រៀល ទៅតាមប្រភេទស្រូវនីមួយៗ”។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា សម្រាប់ប្រជាពលរដ្ឋដែល បានអនុវត្តគម្រោងស្រូវត្រយង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួន៣ភូមិ គឺភូមិពូរចារ, ភូមិពូគង់ និងភូមិអូរច្រាល កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំនៃគម្រោង សាកល្បង មានតែប្រជាកសិករចូលរួមតែ២៩គ្រួសារ ប៉ុន្តែ រហូតមកដល់ឆ្នាំ២០២០ ប្រជាកសិករ បានចូលជាសមាជិកមានចំនួន៧៨គ្រួសារ កត្តាដែលជំរុញឱ្យពួកគាត់ ចូលរួមក្នុងគម្រោងនេះ ព្រោះគាត់បានសម្លឹងមើលឃើញពីសារប្រយោជន៍ របស់គម្រោងស្រូវត្រយង ដែលធ្វើឱ្យពួកគាត់លក់ស្រូវបានថ្លៃ ដោយគ្រាន់តែ គោរពតាមគោលការណ៍ដែលកំណត់ដោយអង្គការ WCS លើកិច្ចការងាររក្សា ឱ្យបានការពារបរិស្ថាន ធនធានធម្មជាតិ និងសត្វព្រៃ។

ទាក់ទិនទៅនឹងការអនុវត្តន៍គម្រោងធ្វើស្រូវត្រយងនេះដែរ លោករដ្ឋលេខាធិការ​បានឱ្យដឹងថា”ក្រោយពីប្រជាកសិករ បានចូលរួមក្នុងគម្រោងស្រូវត្រយងនេះ មក​នៅក្នុងដីស្រែរបស់ពួកគាត់ មានសំឡេងកូនក្អាត់យំ កង្កែប ព្រមទាំងមានត្រីទៀតផង ខណៈដែលពីមុនពួកគាត់បានប្រើប្រាស់ថ្នាំ ដើម្បីសម្លាប់ស្មៅ ឬសត្វល្អិតៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាដើម។ ត្រង់ចំណុចនេះ ហើយខ្ញុំសន្មតថាវាជាជោគជ័យមួយក្នុងការអនុវត្តន៍គម្រោងស្រូវត្រយង ដោយបង្កប់​ដោយលក្ខខណ្ឌសំខាន់ៗចំនួន៤ ដែលផ្សារភ្ជាប់ជាមួយការការពារបរិស្ថាន ការការពារធនធានធម្មជាតិ”។

ព្រមជាមួយគ្នានេះលោករដ្ឋលេខាធិការក៏ បានស្នើសុំឱ្យអង្គការ WCS ពង្រីកម្រោងស្រូវត្រយងនេះ ទៅកាន់តំបន់ផ្សេងៗទៀត ដែលមានតំបន់ការពារ​ធម្មជាតិ ដែលអង្គការបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីក​ការផលិតស្រូវសរីរាង្គ ជាពិសេសបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងការពារបរិស្ថាន ដែលចំណុចទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន​សេដ្ឋកិច្ចមូលដ្ឋាន ឬការផ្តល់មុខរបរថ្មីជូនប្រជាពលរដ្ឋជាដើម។

ដោយឡែកលោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេស នៃអង្គការ WCS ឬសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការអនុវត្តន៍គម្រោងរេដបូក ដែលត្រូវយកមកអនុវត្តនៅប្រទេសកម្ពុជា គឺចង់បង្ហាញពិភពលោកឱ្យឃើញថា ទោះបីមានរបាយការណ៍ ឬការចុះព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីការកាប់​បំផ្លាញព្រៃឈើនិងការបំផ្លាញធនធានធម្មជាតិនានានោះ ប៉ុន្តែ តាមរយៈការ​អនុវត្តន៍បាននូវគម្រោងរេដបូកនេះ បានបង្ហាញដល់អន្តរជាតិថា ប្រទេសកម្ពុជា ពិតជាមានលទ្ធភាពការពារព្រៃឈើហើយកំពុងទទួលជោគជ័យថែមទៀត៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...