Home កីឡា កូនពស់កេងកងលា...

កូនពស់កេងកងលាឈប់ពីអាជីពបាល់ទាត់បន្ទាប់ពីក្លាយជាវិស្វករ

ដោយ:រ៉ូហ្សា/ ភ្នំពេញ:កូនប្រុសបង្កើតរបស់លោកប៉ែន ផាតដែលជាតារាបាល់ទាត់កម្ពុជាដ៏ល្បីល្បាញពីចុងទសវត្សរ៍ឆ្នាំ ១៩៦០និងទសវត្សរ៍ឆ្នាំ១៩៧០នោះបានលាឈប់ពីអាជីពជាកីឡាបាល់ទាត់ហើយក្នុងខណៈដែលគាត់បានក្លាយជាវិស្វករមួយរូបនៅប្រទេសបារាំង ។

ប៉ែន ស្ដេហ្វានដែលសរសេរតាមអក្សរឡាតាំងគឺ (Pen Stephane) នោះធ្លាប់មកជួយលេងឲ្យក្រុមជម្រើសជាតិកម្ពុជា និងចុងក្រោយលេងឲ្យក្លិបណាហ្គាវើលបានមួយរយៈមុនពេលគេទៅសិក្សាបញ្ចប់វិស្វករនៅប្រទេសបារាំងដែលជាកន្លែងដែលគេរស់នៅ ។

លោកប៉ែន ផាតដែលជាឪពុកបង្កើតរបស់ប៉ែន ស្ដេហ្វាននោះគឺជាកីឡាបាល់ទាត់កម្ពុជាដ៏ល្បីល្បាញហើយនៅឆ្នាំ១៩៧២លោកបានចេញទៅលេងឲ្យក្លិបមួយនៅក្នុងប្រទេសថៃ ។ក្នុងសម័យប៉ុល ពតលោកបានភៀសខ្លួនបន្តទៅនៅប្រទេសបារាំងទល់សព្វថ្ងៃនេះ ។

អំឡុងពេលទៅលេងនៅប្រទេសថៃលោកប៉ែន ផាតត្រូវប្រជាជនថៃផ្ដល់រហស្សនាមថាពស់កេងកងដោយសារ តែចលនាបណ្ដើរបាល់របស់លោករស់រវើកដូចចលនាពស់លូន ។

លោកប៉ែន ផាតបានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិកពីប្រទេសបារាំងមកថាកូនប្រុសរបស់លោកក្រៅពីលោកជួយបង្ហាត់នោះគេធ្លាប់ហ្វឹកហាត់នៅសាលាបាល់ទាត់ដ៏ល្បីល្បាញមួយនៅប្រទេសបារាំងដែលសាលានោះបានបណ្ដុះបណ្ដាលកីឡាករល្អៗ ជាច្រើនដែលលេងឲ្យក្រុមជម្រើសជាតិបារាំងនិងលេងឲ្យក្លិបនានានៅក្នុងលីកនៃបណ្ដាប្រទេស អឺរុប ។

ប៉ែន ស្តេហ្វាន

ប៉ែន ស្ដាហ្វាន ប្រសូត្រនៅថ្ងៃទី២៩ ឧសភា ឆ្នាំ១៩៨៦ នោះពេលនេះគេមានអាយុ៣៤ឆ្នាំហើយ ។ ក្លិបលីកជាច្រើននៅក្នុងប្រទេសថៃចង់បានរូបគេលេងឲ្យណាស់តែគេរវល់ក្នុងការសិក្សាហើយពេលនេះគេបានចូលបំពេញការងារទៀតនោះគេក៏សម្រេចចិត្តបោះបង់អាជីពបាល់ទាត់តែម្ដង ។តែទោះជាយ៉ាងណាក៏នៅពេលទំនេរគេនៅតែលេងបាល់ទាត់ដើម្បីសុខភាពប៉ុណ្ណោះ ។

សូមបញ្ជាក់ថាប៉ែន ស្ដេហ្វាមិនទាន់មានភរិយានៅឡើយទេ ។គេនិយាយថាគេស្រឡាញ់បាល់ទាត់ណាស់តែដោយសារការងារទើបគេសម្រេចចិត្តឈប់លេងបាល់ទាត់បែបនេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...