អ្នកវិទ្យាសាស្ត្រ២នាក់ឈ្នះពានរង្វាន់ណូបែលគីមីវិទ្យាសម្រាប់ការបង្កើតឧបករណ៍កែហ្សែន

ពានរង្វាន់ណូបែលគីមីវិទ្យាបានធ្លាក់ទៅលើដៃរបស់អ្នកស្រាវជ្រាវពីរនាក់កាលពីថ្ងៃពុធទី៧តុលាសម្រាប់ឧបករណ៍កែហ្សែនមួយ ដែលបានធ្វើបដិវត្តវិទ្យាសាស្ត្រដោយការផ្តល់នូវវិធីកែប្រែ DNA (កូដជីវិត) ជាបច្ចេកវិជ្ជាដែលត្រូវបានប្រើរួចហើយដើម្បីព្យាបាលជំងឺជាច្រើននិងបង្កើនទិន្នផលដំណាំនិងបសុសត្វល្អប្រសើរជាងមុន។

លោកស្រី អេមម៉ាញូអែល សាប៉ង់ចៀ មកពីបារាំងនិងលោកស្រី ជេនីហ្វើ អេ ដោតណា មកពីសហរដ្ឋអាម៉េរិក បានឈ្នះពាននេះសម្រាប់ការអភិវឌ្ឍឧបករណ៍ឈ្មោះ CRISPR-cas9 ដែលជាបច្ចេកទេសសាមញ្ញបំផុតសម្រាប់កាត់ហ្សែននៅត្រង់កន្លែងជាក់លាក់មួយ ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រធ្វើការវះកាត់ត្រង់កន្លែងមានបញ្ហា ដែលជាមូលហេតុដើមនៃជំងឺជាច្រើន។

លោក ក្លែស ហ្គាសស្តាហ្វសុន ប្រធានគណៈកម្មាធិការណូបែលគីមីវិទ្យាបាននិយាយថា “មានឥទ្ធិពលដ៏ធំធេងនៅក្នុងឧបករណ៍ហ្សែននេះ”។

ការសាកល្បងព្យាបាលជាង ១០០ កំពុងចាប់ផ្តើមសិក្សាដោយប្រើឧបករណ៍ CRISPR ដើម្បីព្យាបាលជំងឺដំណពូជ ហើយ “ការសាកល្បងភាគច្រើនគឺមានលទ្ធផលគួរជាទីរំពឹង” នេះបើយោងតាមលោក វីកទ័រ ឌីហ្សូ ប្រធានបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិ។

លោកស្រីដោតណា ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យកាលីហ្វ័រញ៉ានិងត្រូវបានជួលដោយវិទ្យាស្ថានវេជ្ជសាស្ត្រហូវ៉ាដយូច និយាយថា “ក្តីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំគឺថាវាត្រូវបានប្រើសម្រាប់រឿងល្អៗដើម្បីលាតត្រដាងអាថ៌កំបាំងថ្មីៗនៅក្នុងជីវវិទ្យានិងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ”៕ ដោយ ៖ កញ្ញាដាលីស

លោកស្រី ជេនីហ្វើ អេ ដោតណា (ឆ្វេង) និងលោកស្រី អេមម៉ាញូអែល សាបង់ចៀ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...