Home ព័ត៌មានអន្តរជាតិ ចំនួនករណីកូវី...

ចំនួនករណីកូវីដ១៩នៅប្រេស៊ីលកើនឡើងដល់៥លាន ខណៈអ្នក ឯកទេសខាងជំងឺរាតត្បាតបារម្ភអំពីរលកទីពីរ

ប្រេស៊ីលមានករណីឆ្លងកូវីដ១៩លើសពី ៥ លានករណីកាលពីថ្ងៃពុធទី៧តុលា ខណៈអ្នកស្លាប់ឈានជិតដល់ ១៥០.០០០ នាក់នៅក្នុងការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ដ៏ប្រល័យបំផុតទី ២ នៅខាងក្រៅសហរដ្ឋអាម៉េរិក។

ទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងខែកក្កដាក៏ដោយ​ក៏អ្នកជំនាញសុខភាពសាធារណៈព្រមានថាប្រជាជនប្រេស៊ីលកំពុងព្រងើយកន្តើយចំពោះការប្រុងប្រយ័ត្នអំពីការរក្សាគម្លាតពីគ្នានិងប្រឈមនឹងគ្រោះថ្នាក់នៃរលកទីពីរ ដោយការត្រឡប់ទៅរកជីវិតប្រចាំថ្ងៃធម្មតាវិញឆាប់រហ័សពេក។

ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារអំពីការឆ្លងថ្មីចំនួន ៣១.៥៥៣ ករណី ដោយនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ៥.០០០.៦៩៤ នាក់ និងស្លាប់ ៧៣៤ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៤៨.២២៨ នាក់។

ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃសម្រាប់សប្តាហ៍មុនគឺ ៦៥៨ នាក់ ពោលគឺធ្លាក់ចុះពីចំនួន ១.០៧៣ នាក់ក្នុងមួយថ្ងៃនៅក្នុងសប្តាហ៍ចុងក្រោយ​នៃខែកក្កដា។ ករណីថ្មីជាមធ្យមគឺ ២៦.១៤០ នាក់ក្នុងមួយថ្ងៃ គឺធ្លាក់ចុះជិតពាក់កណ្ដាលធៀបនឹងអត្រាឆ្លងនៅត្រឹមចុងខែកក្កដា។

លោករ៉ូបឺត មេដ្រូញ៉ូ អ្នកឯកទេសខាងជំងឺរាតត្បាតនៃសាកលវិទ្យាល័យសហព័ន្ធ​រីយ៉ូដឺជេនីរ៉ូ​បានព្រមានថា ចំនួនឆ្លងអាចខ្ពស់ជាងនេះ ប្រសិនបើការធ្វើតេស្តរកកូវីដ១៩​ធ្វើឡើងកាន់តែទូលំទូលាយ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ឆាប់ៗនេះយើងនឹងមានអ្នកស្លាប់​ចំនួន ១៥០.០០០០ នាក់ ជាចំនួនគួរឱ្យខ្លាច។ យើងកំពុងមើលឃើញអាជ្ញាធរ​បន្ធូរបន្ថយច្រើនឡើងនូវការរក្សាគម្លាតពីគ្នា ទោះបីនៅមានចំនួនករណីច្រើន​ក៏ដោយ”។

ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីល​លោក ជែរ បូលសូណារ៉ូ បាននិយាយ​សម្រាលអំពីភាពធ្ងន់ធ្ងររបស់វីរុសកូរ៉ូណា ទោះបីជាគាត់បានឆ្លងវានិងធ្វើចត្តាឡីស័ក​ពីរសប្តាហ៍ក៏ដោយ។ លោកបូលសូណារ៉ូបានជំទាស់នឹងការបិទប្រទេស​និងលើកទឹកចិត្តដល់ប្រជាជនប្រេស៊ីលឱ្យវិលត្រឡប់ទៅរកជីវិតធម្មតាវិញ​ដូច្នេះសេដ្ឋកិច្ចអាចងើបឡើងវិញពីអ្វីដែលគេរំពឹងថានឹងជាការធ្លាក់ចុះយ៉ាងខ្លាំងប្រចាំឆ្នាំ។

លោកមេដ្រូញ៉ូបានព្រមានថា ខណៈរដូវរងាបានបញ្ចប់និងសីតុណ្ហភាពត្រូពិក​កើនឡើង ប្រជាជនប្រេស៊ីលកំពុងប្រមូលផ្តុំគ្នានៅតាមឆ្នេរខ្សាច់និងតាមបារ​និងភោជនីយដ្ឋានដោយមិនមានការប្រុងប្រយ័ត្ន។

លោកនិយាយថា “ខ្ញុំបារម្ភថាយើងនឹងមានរលកទីពីរដូចនៅអឺរ៉ុប ដែលជាក្តីកង្វល់ដ៏ធំ​សម្រាប់មន្រ្តីសុខាភិបាលសាធារណៈ”៕ ដោយ ៖ កញ្ញាដាលីស/Ha

អ្នកឆ្លងកូវីដ១៩នៅប្រេស៊ីលកើនឡើងដល់៥លាននាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...