គ្រោង​ដាំ​ប្រភេទ​ផ្កាឈើ​ព្រៃ នៅតាម​ដងផ្លូវ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដោយៈ​អង្គរតូច / សៀមរាបៈ អ្នកនាំពាក្យ អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ត្រូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ អាជ្ញាធរ​ជាតិ​អប្សរា ដកស្រង់​ប្រសាសន៍ មក​ផ្សព្វផ្សាយ​ថាៈ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​ប្រភេទ​ផ្កាឈើ​ព្រៃ នៅតាម​ដងផ្លូវ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ឡុង កុសល បាន​បន្តថាៈ គម្រោង​នេះ ជា​ចំណែក​ដើម្បី អភិរក្ស​ពូជ​ផ្កា​ព្រៃ ក៏ដូចជា ការ​លម្អ និង​ទាក់ទាញ​ភ្ញៀវទេសចរ ផងដែរ​។ បច្ចុប្បន្ន គម្រោង​នេះ កំពុង​រៀបចំ នៅ​បរិវេណ​ខាងមុខ ប្រាសាទអង្គរវត្ត និង​ពង្រីក​ការរៀបចំ នៅ​តំបន់​ជុំវិញ បន្ថែមទៀត​។​

​ប្រភព​ដដែល បានលើកឡើង​ថាៈ ជាមួយគ្នា​នោះ លោក ហង់ ពៅ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា ក៍​មានប្រសាសន៍​ផងដែរ​ថាៈ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​គិតគូរ ពី​ការរៀប​ចំនេះ រួចរាល់​ហើយ គម្រោង​នេះ បានចាប់ផ្តើម​មុនគេ នៅតាម​ផ្លូវ​មុខ ប្រាសាទអង្គរវត្ត ដែល​ដាំ​ប្រភេទ​ផ្កាឈើ​ព្រៃ មួយចំនួន មានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្កា​រលួស និង​ផ្ការំដួល ជាដើម​។​

​លោក​អគ្គនាយក បាន​បន្ថែមថាៈ ទៅ​ថ្ងៃក្រោយ អាជ្ញាធរ​ជាតិ​អប្សរា នឹង​យកគំនិត​នេះ ដើម្បី​រៀបចំ​ដាំ នៅតាម​បណ្ដោយ​ផ្លូវ វង់​តូច វង់​ធំ គឺ​ត្រូវមាន​ផ្កា​ចម្រុះ​ពណ៌ ដើម្បី​ជា​ទស្សនីយភាព កាន់តែ​ទាក់ទាញ​ដល់ ភ្ញៀវទេសចរ ពេល​ជិះ​កាត់​តាមផ្លូវ​ទាំងនោះ​។​

​កាលពីពេល​ថ្មីៗ​នេះ នៅមុខ​ប្រាសាទអង្គរវត្ត ក្នុង​ពិធី​ដាំ​ដើម​ព្នៅ ជាមួយ​ព្រះសង្ឃ លោក​អគ្គនាយក បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថាៈ ក្រៅពី​កិច្ចការ ការអភិរក្ស​ពូជ​ផ្កា​ព្រៃ​ហើយ ក្នុងនោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​គិតពី​ពូជ​ផ្កា​ណា ដែលមាន​ក្លិនក្រអូប ផងដែរ ដែល​ក្លិន​របស់​វា ជា​ចំណែក​មួយ ក្នុងការ​ទាក់ទាញ និង​ធ្វើឱ្យ​ទេសចរ មាន​អារម្មណ៍ល្អ ពេល​ដើរកាត់​សួនផ្កា ទាំងនោះ​៕​/V

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​ប្រភេទ​ផ្កាឈើ​ព្រៃ នៅតាម​ដងផ្លូវ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...