Home ព័ត៌មានអន្តរជាតិ លោកស្រីហារីសន...

លោកស្រីហារីសនិយាយថា ការឆ្លើយបតរបស់ត្រាំចំពោះជំងឺកូវីដ១៩ជា “បរាជ័យធំធេងបំផុត” នៅក្នុងការតស៊ូមតិរបស់បេក្ខជនអនុប្រធានាធិបតីជាមួយលោកផេន

ព្រឹទ្ធសមាជិក កាម៉ាឡា ហារីស បាននិយាយហែកហួរអំពីការដោះស្រាយរបស់ រដ្ឋបាលត្រាំលើជំងឺរាតត្បាតកូវីដ១៩ ខណៈការជជែកពិភាក្សារបស់លោកស្រីជាមួយ អនុប្រធានាធិបតីម៉ៃ ផេន បានបើកកាលពីថ្ងៃពុធ (៧ តុលា) ដោយហៅការ ដោះស្រាយនេះថាជាបរាជ័យធំធេងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលអាម៉េរិក។

បេក្ខនារីរបស់បក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះបាននិយាយថា “ប្រជាជនអាម៉េរិកបានឃើញនូវអ្វីដែលជាបរាជ័យធំធេងបំផុតនៃរដ្ឋបាលរបស់ប្រធានាធិបតីមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង។ រដ្ឋបាលនេះបានដកហូតសិទ្ធិ របស់ពួកគេក្នុងការជាប់ឆ្នោតឡើងវិញរួចទៅហើយ”។

ពីដំបូង លោកផេនបានឆ្លើយតបដោយការគោរព ដោយនិយាយថា វាជា “សិទ្ធិពិសេស” ដែលបានចែករំលែកឆាកជាមួយលោកស្រីហារីស។ ប៉ុន្តែបន្ទាប់មក លោកបានគាំទ្រទាំងស្រុងនូវការឆ្លើយតបរបស់ប្រធានាធិបតីដូណាល់ត្រាំចំពោះវីរុសកូរ៉ូណា។

ចាប់តាំងពីខែកុម្ភៈ ជនជាតិអាម៉េរិកជាង ៧ លាននាក់បានឆ្លងជំងឺនេះ ហើយមនុស្សជាង ២១២.០០០ នាក់បានស្លាប់ និងកាលពីសប្តាហ៍មុន ប្រធានាធិបតីត្រាំខ្លួនឯងផ្ទាល់ក៏ឆ្លងជំងឺកូវីដដែរ។

លោកផេនបាននិយាយថា “ចាប់ពីថ្ងៃដំបូង ប្រធានាធិបតីដូណាល់ត្រាំបានដាក់ សុខភាព របស់ជនជាតិអាម៉េរិកជាអាទិភាពមុនគេ”។

លោកបាននិយាយថាលោកបាយដិនបានប្រឆាំងនឹងការសម្រេចចិត្តដំបូងរបស់លោកត្រាំក្នុងការរឹតត្បិតការហោះហើរពីប្រទេសចិន ដែលជាកិច្ចខិតខំប្រឹងប្រែងមិន ជោគជ័យទាំងស្រុងនោះឡើយដើម្បីទប់កុំឱ្យមេរោគចូលប្រទេស។ លោកផេន និយាយថា ការរឹតត្បិតនេះហើយបានជួយពន្យារពេលដើម្បីត្រៀមលក្ខណៈ ឆ្លើយតបកាន់តែរឹងមាំពីសហរដ្ឋអាម៉េរិក។

លោកបាននិយាយថា ផែនការរបស់បាយដិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា “អានច្រើនទៅសាំតាប៉ែ” ព្រោះវាជាអ្វីដែលរដ្ឋបាលត្រាំបានធ្វើរួចទៅហើយ។

លោកស្រីហារីសបានឆ្លើយតបវិញថា “អ្វីក៏ដោយដែលអនុប្រធានាធិបតីកំពុង អះអាងថារដ្ឋបាលបានធ្វើរួចហើយនោះ គឺមិនមានប្រសិទ្ធភាពទេ”។

លោកផេនបានហៅសម្តីនោះថាជា “សកម្មភាពបង្កការប៉ះពាល់យ៉ាងធំធេង” ចំពោះការលះបង់ ដែលជនជាតិអាម៉េរិកបានធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

សាកសួរដោយអ្នកសម្របសម្រួល គឺពិធីការិនី ស៊ូសាន ផេក របស់ទូរទស្សន៍ USA Today ថាតើសេតវិមានអាចរំពឹងឱ្យជនជាតិអាម៉េរិកចូលរួមក្នុងការ អនុវត្តសុខភាពសាធារណៈយ៉ាងដូចម្តេចដូចជាការពាក់ម៉ាស់ នៅពេលដែល ត្រាំមិនបានពាក់ម៉ាស់ផងនោះ លោកផេនឆ្លើយថា “ប្រធានាធិបតីត្រាំនិងរូបខ្ញុំ ជឿទុកចិត្តថាពលរដ្ឋអាម៉េរិកនឹងធ្វើការសម្រេចចិត្តល្អបំផុតដើម្បីប្រយោជន៍ដល់សុខភាពរបស់ពួកគេ”។

លោកបានចោទប្រកាន់លោកស្រីហារីសថា “លេងនយោបាយជាមួយជីវិត របស់ប្រជាជន” ដោយនិយាយថា លោកស្រីនឹងប្រើវ៉ាក់សាំងដែលត្រូវបានអនុម័ត ក្រោមរដ្ឋបាលត្រាំ ប្រសិនបើអ្នកជំនាញវេជ្ជសាស្ត្រណែនាំឱ្យប្រើ។

លោកស្រីនិយាយថា “ប្រសិនបើដូណាល់ត្រាំប្រាប់យើងឱ្យទទួលយកវា ខ្ញុំនឹងមិនយកវាទេ”៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកផេននិងលោកស្រីហារីជជែកដេញដោលគ្នាលើកញ្ចក់ទូរទស្សន៍ USA Today កាលពីថ្ងៃពុធទី៧តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...