Home ព័ត៌មានអន្តរជាតិ មួយ​រោងចក្រ​ផ...

មួយ​រោងចក្រ​ផលិត​ម៉ាស់ ឆ្លង​វីរុស​កូវី​ដ ជាង​១.០០០​នាក់​

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០៧​តុលា​ថា ​កម្មករ​ជាង ១.០០០ នាក់​បាន​ធ្វើតេស្តវិជ្ជមាន​កូវី​ដ​១៩​នៅ​រោងចក្រ​មួយ នៅ​ប្រទេស​ស្រី​លង្កា​ដែល​បាន​ផលិត​ម៉ាស​ពេទ្យ សម្រាប់​សហរដ្ឋ​អាម៉េរិក ខណៈ​ដែល​ពួកគេ​បាន​ប្រញាប់ប្រញាល់​រក​ប្រភព​នៃ​ការផ្ទុះ​វីរុស​ដ៏​ធំ​នៅ​ប្រទេស​នេះ​។​

​ករណី​ឆ្លង​ខ្លាំង​នេះ ចាប់តាំងពី​ការ​ធ្វើតេស្តវិជ្ជមាន​លើកដំបូង​នៅ​រោងចក្រ​កាត់ដេរ​នេះ​ត្រូវបាន​រាយការណ៍​រយៈពេល​៣​ថ្ងៃ​មកហើយ ដែល​បាន​នាំឱ្យ​មាន​ការឆ្លង​វីរុស​នៅ​ប្រទេស​នេះ​កើនឡើង​ដស់​ជិត ៤.៥០០ នាក់​។​

​ម្ចាស់​រោងចក្រ​Brandix នេះ​បាន​និយាយថា កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នៅក្បែរ​រដ្ឋធានី​កូឡុំបូ ត្រូវ​បាន​រារាំង​រំខានដោយសារ​អ្នក​ផ្ទុក​វីរុស​ច្រើន​នាក់​ដែល​មិន​ចេញ​រោគសញ្ញា​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​”​ភាគច្រើន​នៃ​ករណី​វិជ្ជមាន​គឺ​មិន​ចេញ​រោគសញ្ញា​ឬ​ខ្វះ​ការបង្ហាញ​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​កូវី​ដ​១៩”​។​

​ប៉ុន្តែ រហូតដល់​ពេល​នេះ រដ្ឋាភិបាល​នេះ បាន​និយាយថា មិន​មាន​ការឆ្លង​ក្នុង​សហគមន៍​​នៅ​ប្រទេស​ដែល​មាន​ប្រជាជន​២១​លាន​នាក់​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

រោងចក្រ​Brandix​ដែល​មាន​កម្មករ​១.០២៦​នាក់​ឆ្លងកូវី​ដ​១៩​ក្នុងចំណោម​កម្មករ​សរុប​១.៧០០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...