Home ព័ត៌មានជាតិ សង្គម ចុះ​ពង្រឹង​ប្...

ចុះ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប៉ុស្តិ៍​រដ្ឋបាល​ប្រចាំ​ខែកញ្ញា

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលប្រជុំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក នា​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ឹង សុង​យូ ស្នងការរង​ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍ បាន​ចាត់​ក្រុមការងារ​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍ សហការ​ជាមួយ​ក្រុមការងារ​អធិការដ្ឋាន​ចុះ​គាំទ្រ​និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំខែ​កញ្ញា​និង​លើក​ទិសដៅ​បន្ត​ដោយ​ផ្តោតលើ​បញ្ហាសំខាន់ៗ​មួយចំនួន​៖

១-​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅ​មូលដ្ឋាន​។​
២-​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ជាប់​ជាប្រចាំ​។​
៣-​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​
៤-​ការងារ​ផ្តល់​សេវា​តម្រូវ​ការជូន​ប្រជា​
​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​និង​តម្លាភាព​
៥-​ការ​ប្រចាំការ​បើកទ្វារ​ប៉ុស្តិ៍​ធ្វើ​សកម្ម​
​ភាព​២៤​ម៉ោង​លើ​២៤​ម៉ោង
៦-​ការងារ​គ្រប់គ្រង​ឯកសារ និង​ថែរក្សា​សារពើភ័ណ្ឌ​របស់​អង្គភាព​ឲ្យ​បានល្អ​។​
៧-​ការចុះ​គាំទ្រ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ទៅលើ​ប៉ុស្តិ​ដែល​នៅ​ខ្សោយ​។​
៨-​បញ្ហា​ផ្សេងៗ​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា​នេះ​ក្រុមការងារ​បាន​ចុះ​គាំទ្រ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដោយមាន​ការចូលរួម អធិការ អធិការរង នាយផ្នែក​នាយ​-​នាយរង​ប៉ុស្តិ៍​ទាំងអស់​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular