ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌បាននិយាយថា សមាជិក២នាក់នៃក្រុមBeatles មកពីក្រុមរដ្ឋអ៊ីស្លាមISISដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ចំណាប់ខ្មាំងជាច្រើននាក់មកពីប្រទេសលោកខាងលិចនោះ ត្រូវបាននាំទៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធទី៧តុលាដើម្បី ប្រឈមមុខនឹងការចោទប្រកាន់។
សមាជិក២នាក់នេះគឺ ម្នាក់ឈ្មោះអែល សាហ្វ៊ី អែលសេកនិងម្នាក់ទៀតឈ្មោះអាឡិចសង់ដ្រា កូតេយ ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតអាម៉េរិកនិងបុគ្គលិកអ្នផ្តល់ជំនួយ២នាក់។
ពួកគេក៏ត្រូវបានជឿផងដែរថាជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ជនជាតិអង់គ្លេស២នាក់។
ពួកគេត្រូវបានដកហូតសញ្ជាតិអង់គ្លេសរបស់ពួកគេហើយបានស្ថិតក្នុងការឃុំឃាំងរបស់កងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់ នៅមុនពេលបញ្ជូនពួកគេទៅកាន់សហរដ្ឋអាម៉េរិកដើម្បីប្រឈមការចោទប្រកាន់នេះ៕ប្រែសម្រួល៖សុខា/sn

សមាជិក២នាក់នៃក្រុមBeatles មកពីក្រុមISISនេះត្រូវបាននាំទៅសហរដ្ឋអាម៉េរិកដើម្បីប្រឈមការចោទប្រកាន់