Home ព័ត៌មានអន្តរជាតិ ពូកែ​ច្នៃប្រឌ...

ពូកែ​ច្នៃប្រឌិត​មែន​! រ៉ូប​កក្អម​ដែល​អាចពាក់​ជា​ម៉ា​ស់បាន កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​

​ក្រុមហ៊ុន​លក់រាយ​សម្លៀក​បំពាក់ PrettyLittleThing ដែល​មូលដ្ឋាន​នៅ​អង់គ្លេស បាន​បញ្ចេញ​ម៉ូត​រ៉ូប​កក្អម​ពណ៌​ខ្មៅដ៏​សិច​ស៊ី​គួរឱ្យ​ចាប់អារម្មណ៍ ដែល​អាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​សម្លៀកបំពាក់​​ក្នុង​សម័យកាល​ឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩ ព្រោះ​វា​មាន​កវែង និង​មាន​ខ្សែ​ពាក់​ត្រចៀក​ធ្វើជា​ម៉ា​ស់បាន​។​

​រ៉ូប​កក្អម​ដែល​មាន​តម្លៃ ២០ ដុល្លារ​នេះ​បាន​លក់ដាច់​អស់យ៉ាង​រហ័ស​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​គេ​ឃើញ​តារា​បង្ហាញ​ម៉ូត​នាង ឡូត​ធី ម៉​ស (Lottie Moss)​ស្លៀក​រ៉ូប​នេះ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់​​គ្លេ​ស​។​

​រ៉ូប​នេះ​រួមមាន​ខ្សែពាក់​ត្រចៀកនៅ​ចំណុ​ចចុង​កក្អម មានន័យថា អ្នក​អាច​ទាញ​កក្អម​ដែល​យារ​វែង​ពាក់​គ្រប​ច្រមុះ និង​មាត់​បាន​ដូច​ម៉ាស់​ធម្មតា​យ៉ាង​ឡូយ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន PrettyLittleThing បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន PA ថា “​ពេល​នេះ​រ៉ូប​នេះចូល​ស្តុក​ថ្មី​ហើយ ដូចនេះ​យើង​នៅសល់​ទំហំ​មួយចំនួន​សម្រាប់​អតិថិជន​កុម្ម៉ង់​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...