បើក​កិច្ចប្រជុំ​បន្ទាន់​ស្ដីពី​ការរៀបចំ​គណៈកម្មការ​ថ្នាក់​ខេត្ត​ចុះ​ធ្វើការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​នៅក្នុង​ស្រុក​វាលវែង​

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិសាត់​: អភិបាល​នៃ​គ​ណះ​អភិបាល ខេត្តពោធិសាត់ និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព ខេត្តពោធិសាត់ លោក​បណ្ឌិត​ម៉ៅ ធនិន​បាន​ប្រញ្ញាប់​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រៀបចំ​គណៈកម្មាធិការ​ថ្ន​សក់​ខេត្ត​ធ្វើការ​ទ​បើ​ស្កាត់​បទល្មើស ធនធានធម្មជាតិ​នៅ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រៀបចំ​បែងចែក​គ​ណះ​កម្ម​ការ​ថ្នាក់​ខេត្ត ចុះ​តាមដាន និង​ពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង​។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​អភិបាលរង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មេបញ្ជាការ​ប្រចាំ​ទិស និង មន្ត្រី​ពាក់ព័ន្ធ​តាម​មន្ទីរ​ស្ថាប័ន​ជំនាញ​នានា​ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត​ចី​ល​រួម​ផងដែរ ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​លោក​បណ្ឌិត ម៉ៅ​ធនិន បានធ្វើ​ការសម្រេច​បែងចែក អនុគណៈកម្មការ​ទទួល​តួនាទី និង​ភារកិច្ច​រួមមាន​ដូចខាងក្រោម​៖

១.​ចុះ​ទប់ស្កាត់ និង បង្ក្រាប​ការ​រុករាន និង ទន្ទ្រាន​ដីព្រៃ​របស់រ​ដ្ខ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ទាំង​៥​នៃ​រដ្ឋបាល​ស្រុក​វាលវែង​។​

២.​ចុះ​ស្រាវជ្រាវ ក្តាប់​ព័​ត៏​មាន និង កំនត់​មុខសញ្ញា​ប្រព្រឹត្តិ​ល្មើស និង បង្ក​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​។​

៣.​កំនត់​ច្បាស់លាស់​នូវ​ទីតាំង​ដីព្រៃ​ឈើ​ដែល​ត្រូវការពារ​នៅក្នុង​ភូមិសាស្ត្រ​នៃ​រដ្ឋបាល​ឃុំ​នីមួយៗ​នៃ​ស្រុក​រាល​វែង ។​

៤.​ធ្វើការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​អោយបាន​យល់ដឹង​អំពី​អត្ថប្រយោជន៍ និង ការថែរក្សា​ធនធានធម្មជាតិ​។​

៥.​តាមដាន​ការប្រើប្រាស់​កម្លាំង និង មធ្យោបាយ​នៃ​ការប្រព្រឹត្តិ​បទល្មើស​។​

៦.​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ដែល​សម្រេចបាន និង បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ និង ការអនុវត្តន៍​ការងារ ជូន​មក​គ​ណះ​កម្ម​ការ​ថ្នាក់​ខេត្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...