Home ព័ត៌មានជាតិ សន្តិសុខ អតីត​អគ្គ​កុង...

អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ត្រូវ​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ប្រាំពីរ​ឆ្នាំ

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ត្រូវ​លោក លិ សុខា ប្រធាន​ក្រុមប្រឹក្សាចៅក្រម​ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចំនួន ១០ លាន​រៀល ចូល​ថវិការដ្ឋ ។​

​លោក គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​តុលាការ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​បទចោទប្រកាន់ ចំនួន ៤ បទល្មើស​៖ ទី​១. បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់ដោយ​ទុច្ចរិត​, ទី​២. បទ​រំលោភ​អំណាច​, ទី​៣. បទ​វីតិក្រម (​យកលុយ​លើស​ការកំណត់​) និង​ទី​៤.​បទ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល (​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០១៩)៕/V/Ha

លោក គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...