Home ព័ត៌មានអន្តរជាតិ មហន្តរាយសម្រា...

មហន្តរាយសម្រាប់លោកត្រាំ ខណៈគូប្រជែងបក្សប្រជាធិបតេយ្យឈ្នះការតស៊ូមតិ

យោងតាមការស្ទង់មតិរហ័សមួយបានឱ្យដឹងថា លោក ម៉ៃ ផេន បានចាញ់ការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីកាលពីថ្ងៃពុធទី៧តុលាទល់នឹងគូប្រជែងបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស។

ការស្ទង់មតិភ្លាមៗរបស់ CNN បានរកឃើញថា អ្នកឆ្លើយតបចំនួន ៥៩ ភាគរយគិតថាលោកស្រីហារីសបានឈ្នះការជជែកវែកញែកទល់នឹង ៣៨ ភាគរយសម្រាប់លោកផេន។

អ្នកទាំងពីរបានប៉ះសម្តីគ្នាជុំវិញការដោះស្រាយរបស់លោកដូណាល់ត្រាំលើជំងឺរាតត្បាត ការអនុវត្តរបស់ប៉ូលិសនិងយុត្តិធម៌ពូជសាសន៍ និង សេដ្ឋកិច្ច។

លោកផេនបានវាយប្រហារយ៉ាងខ្លាំងចំពោះការលើកឡើងថាប៉ូលិសអាម៉េរិកជាមនុស្សប្រកាន់ពូជសាសន៍។

លោកបាននិយាយថា “គំនិតដែលថាអាម៉េរិកប្រកាន់ពូជសាសន៍ជាប្រព័ន្ធនិងគំនិតដែលថាមានភាពលម្អៀងជាក់ស្តែងនៅក្នុងការអនុវត្តច្បាប់ គឺជាការប្រមាថយ៉ាងខ្លាំងចំពោះបុរសនិងស្ត្រីដែលធ្វើការក្នុងការអនុវត្តច្បាប់”។

ព្រឹត្តិការណ៍ជជែកដេញដោលនេះបានធ្វើឡើងនៅទីក្រុងសលឡេកស៊ីធីរដ្ឋយូថា ដោយបេក្ខជនអនុប្រធានាធិបតីទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយកញ្ចក់អេក្រង់ថ្លា។

ការស្ទង់មតិរបស់ទូរទស្សន៍ CNN គឺជាការចាញ់ដ៏គួរឱ្យកត់សម្គាល់សម្រាប់លោកត្រាំ ដែលបច្ចុប្បន្នកំពុងដេញតាមពីក្រោយគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់គាត់គឺលោក ចូ បាយដិន និងត្រូវការអ្វីមួយមកជួយផ្លាស់ប្តូរស្ថានភាពរបស់គាត់ដើម្បីឈ្នះឆ្នោត។

ក្នុងពេលជជែកដេញដោលលោកស្រីហារីសបានចោទប្រកាន់លោកត្រាំ និងលោកផេនថាព្យាយាមសម្រាលអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាពីគ្រាដំបូង។

លោកស្រីនិយាយថា “នេះជារឿងរ៉ាវដែលបានកើតឡើង ៖ នៅថ្ងៃទី ២៨ ខែមករាអនុប្រធានាធិបតីនិងប្រធានាធិបតីត្រូវបានគេជូនដំណឹងអំពីស្ថានភាពជំងឺរាតត្បាតនេះ។ ពួកគេបានដឹង ហើយពួកគេបានបិទបាំងវា។ ប្រធានាធិបតីនិយាយថាវាជាការបោកបញ្ឆោត។ រដ្ឋបាលនេះបានដកហូតសិទ្ធិរបស់ពួកគេក្នុងការជាប់ឆ្នោតឡើងវិញរួចទៅហើយផ្អែកលើចំណុចនេះ”។

លោកផេនបានវាយបកវិញថា “ភាពខុសគ្នាត្រង់នេះគឺថាលោកប្រធានាធិបតីត្រាំបានធ្វើឱ្យប្រជាជនអាម៉េរិកធ្វើការជ្រើសរើសល្អបំផុតដើម្បីផលប្រយោជន៍សុខភាពរបស់ពួកគេ”៕ ដោយ៖ កញ្ញាដាលីស

លោកផេននិងលោកស្រីហារីសជជែកវែកញែកលើប្រធានបទជាច្រើនកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular