Home ព័ត៌មានជាតិ សន្តិសុខ ករណី​ចាប់​បុរ...

ករណី​ចាប់​បុរស​ម្នាក់វាយ​ហើម​មុខ និង​ដាក់​ខ្នោះ​នៅ​ខណ្ឌទួលគោក មិនមែនជា​នគរបាល​រាជធានី​ភ្នំពេញទេ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ចេញមុខ​មក​បំភ្លឺ​ករណី​ដែល​ក្រុម​ស៊ីវិល​មួយក្រុម បាន​ចាប់​បុរស​ម្នាក់ វាយ​ហើម​មុខ និងដាក់​ខ្នោះ ដែល​កើតឡើង​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោកនោះ មិនមែនជា​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នោះទេ​។​

​ក្នុង​សេចក្តីបំភ្លឺ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៦៖៤០​នាទី​យប់ មាន​ករណី​ក្រុម​ស៊ីវិល​មួយក្រុម​មាន​គ្នា​ប្រហែលជា​១០​នាក់ បាន​ចាប់​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​កង់​៣ វាយ​ហើម​មុខ និងដាក់​ខ្នោះ ដែល​កើតឡើង​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នោះ មិនមែនជា​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នោះទេ ។​

​សេចក្តីបំភ្លឺ​បាន​នេះ​បាន​អះអាងថា ពេលនេះ​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស និង សមត្ថកិច្ច​ជំនាញ​កំពុងតែបន្ត​ស្រាវជ្រាវ​រកមុខ​ជនបង្ក​ទាំងនោះ​។​

​គួររំលឹកថា មានការ​ចោទប្រកាន់ថា មនុស្ស​ប្រហែល​១០​នាក់ មិនមាន​ឯកសណ្ឋាន​មក​វាយ​និង​ដាក់​ខ្នោះដៃ​បុរស​ម្នាក់​ជា​អ្នករត់​កង់​បី​ឥណ្ឌា រួច​បញ្ជូនទៅ​សួរនាំ​នៅ​កន្លែង​សមត្ថកិច្ច ។ ក្រោយមក ក៏​ដោះលែង​វិញ ដោយ​និយាយថា «​ចាប់​ច្រឡំ​» ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Chan Sopheap» បាន​បង្ហោះ​ដោយមាន​ខ្លឹមសារ ថា​៖ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ម៉ោង​ប្រហែល​៧៖៣០​នាទី​យប់ ម្តុំ​បឹង​សាឡាង បងប្រុស​ខ្ញុំ កំពុង​ចាំ​ភ្ញៀវ ( រត់ Pass App ) ក៏មាន​មនុស្ស​ប្រហែល​១០​នាក់ មិនមាន​ឯកសណ្ឋាន មក​វាយ​គាត់​ដោយ​មិនបាន​សួរនាំ ហើយ​ចាប់​ដាក់​ខ្នោះដៃ (៣​ខ្នោះដៃ​) រួច​យកទៅ​កន្លែង​។ បន្ទាប់មក​សួរនាំ នឹងធ្វើ​តេស្ត​ទឹកនោម លទ្ធផល​មិនមាន​អី​ទេ​។ ៣០​នាទី​ក្រោយ​ដោះលែង​វិញ ដោយ​និយាយថា «​ចាប់​ច្រឡំ​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល បន្តថា «​សូម​បងៗ​ដែល​ធ្វើការ​ពេលយប់ ចាប់​គេឯង មើល​ឲ្យ​ច្បាស់​ផង ហើយ​កុំ​វាយ​គេ​ដោយ​មិនបាន​សួរនាំ​។ ប្រាក់ខែ​យក​ពី​ប្រជាជន កុំ​ដើរ​វាយ​ប្រជាជន​ដោយ​គ្មាន​គិត​អី​សោះ សួរនាំ​ឲ្យ​ច្បា​ស់សិន​ទៅ​វា​យ៉ាង​មិច​?»៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...