ដោយៈ អូរជ្រៅ / បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់ នៅពេលចុះដោះសំណាញ់ ទាក់ជាប់នឹងសសរស្ពាន នៅចំណុចស្ពានទី១ ភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្ដាលលិចបាត់ក្នុងទឹក អស់រយៈពេល មួយយប់ លុះដល់ព្រឹកឡើង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ទើបគេរកឃើញសាកសព។
សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៨ តុលានេះថាៈ បុរសរងគ្រោះ ឈ្មោះ ប៉ាល់ អូម អាយុ ៥១ ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ។ យោងតាមការបំភ្លឺពីសាក្សី ប្រភពដដែល បានឱ្យដឹងថាៈ បុរសរងគ្រោះ បានចេញពីកន្លែងផឹកស្រា ហើយទំនងជាស្រវឹង គួរសមដែរ។ មិត្តរបស់គាត់ បានហាមឃាត់ មិនអោយគាត់ ទៅបង់សំណាញ់ ក៏ប៉ុន្តែបុរសនោះ នៅតែសម្រេចចិត្តទៅ រហូតទាល់តែមានគ្រោះថ្នាក់ដូច្នេះ៕/V
