Home បទវិភាគ/ទស្សនៈ ទោះជា​ខំ​បិទ​...

ទោះជា​ខំ​បិទ​ខ្ទប់​ប្រឆាំង​កូវី​ដ តែ​កូរ៉េ​ខាងជើង​ធ្វើ​ព្យុហយាត្រា​ដ៏​ធំ​

​បន្ទាប់​ពី​ការបិទ​ខ្ទប់​ព្រំដែន​ប្រទេស​ដ៏​តឹងរឹង​ប្រឆាំង​នឹង​កូវី​ដ​១៩ ប្រទេស​កូរ៉េខាងជើង​ប្រដាប់​ដោយ​អាវុធ​នុយគ្លេអ៊ែរ​ត្រូវគេ​រំពឹងថា​នឹង​បង្ហាញ​សព្វាវុធ​ទំនើប​ចុងក្រោយ​របស់​ខ្លួន​នៅ​ព្យុហយាត្រា​យោធា​​ដ៏​ធំ​នៅក្នុង​ទីក្រុង​ព្យុង​យ៉ាង​នា​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ប្រារព្វ​ខួប​ទី​៧៥​នៃ​ការបង្កើត​បក្ស​កម្មករ​របស់ខ្លួន​។​

​វី​សេន ប្រ៊ូក អតីត​មេបញ្ជាការ​កងកម្លាំង​អាម៉េរិក​នៅ​កូរ៉េ​បាន​ប្រាប់​សន្និសីទ​ក្រុមប្រឹក្សា​អា​ត្លង់​ទិក​មួយ​ថា​«​វា​ច្បាស់​ណាស់​ថា ពួកគេ​កំពុង​ត្រៀម​សំរាប់​ព្រឹត្តិការណ៍​ធំ​មួយ​»​។​

​ទាហាន​រាប់ពាន់នាក់​នឹង​ដើរ​ព្យុហយាត្រា​កាត់​ទីលាន គីម អ៊ី​ល​ស៊ុង នៅ​ក្រោម​ក្រសែភ្នែក​របស់​លោក​គីម ជុងអ៊ីល ដែល​ជា​ចៅ​របស់​គីម អ៊ី​ល​ស៊ុង​។​រថពាសដែក​និង​រថក្រោះ​នឹង​បើក​តាម​ក្រោយ ដោយ​​យានយន្ត​យោធា​ដែល​ទំនងជា​នឹង​ផ្ទុក​កាំជ្រួច​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់បង្ហាញ​ពិភពលោក​ខាងក្រៅ​។​

​នៅពេល​ភាព​តានតឹង​កើនឡើង​កាលពី​ខែ​មេសា​ឆ្នាំ​២០១៧ ឡត​គ្រាប់​ធំៗ​ដែល​អាច​ដាក់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ត្រូវបាន​ដឹក​កាត់​ទីលាន​នោះ ដោយ​បញ្ជូន​សញ្ញា​គួរអោយ​រន្ធត់​ក្នុង​ចំណោម​សហគមន៍​អ្នក​​វិភាគ​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ននិង​ព្យុង​យ៉ាង​ឥឡូវ​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​ការចរចា​នុយគ្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ជាប់គាំង​ចាប់តាំងពី​ការដួលរលំ​ជំនួប​កំពូល​នៅ​ក្រុង​​ហាណូយ ប្រទេស​វៀតណាម​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន​។​

​កូរ៉េ​ខា​ជើង​ត្រូវគេ​ជឿ​ជាទូទៅ​ថា​បន្ត​ផលិត​សព្វាវុធ​នុយគ្លេអ៊ែរ ដែល​ខ្លួន​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​ទល់នឹង​ការឈ្លានពាន​ណាមួយ​ពី​អាម៉េរិក ទោះជា​ក្នុងពេល​កំពុង​ពិភាក្សាក្តី​។​ត្រឹម​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន លោក​​គីម ជុង​អ៊ុន បាន​គំរាម​បង្ហាញ​«​សព្វាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​» ហើយ​ពួក​អ្នកវិភាគ​ប្រមើល​មើល​ថា​វា​ជា​កាំជ្រួច​ផ្លោង​បាញ់​ចេញពី​នាវាមុជទឹក ឬ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​វាយប្រហារ​ដីគោក​អាម៉េរិក​។​

​ទោះជា​មាន​ការរំពឹង​ទុក​ថា​កូរ៉េ​ខាងជើង​នឹង​បង្ហាញ​«​ការភ្ញាក់ផ្អើល​ធំ​នៅ​ខែ​តុលា​» មុន​ការបោះឆ្នោត​អាម៉េរិក​នា​ខែ​វិច្ឆិកា ការបាញ់​កាំជ្រួច​ជាក់ស្តែង​ណាមួយ​ទំនងជា​មិន​មាន​ទេ ដោយ​លោក​ជេន​នី​ ថោ​ន នៅ​មជ្ឈមណ្ឌល​Stimson Center​បាន​និយាយថា​« ការបង្ហាញ​វា​ក្នុង​ព្យុហយាត្រា​ទំនង​ជា​វិធី​មិន​បង្ក​រឿង​ជាង​»​។​

​ការ​ប្រារព្វ​ខួបកំណើត​បក្ស​នៅ​ថ្ងៃ​សៅរ៍ កើតឡើង​ចំ​ឆ្នាំ​ដ៏​លំបាក​មួយ​សំរាប់​កូរ៉េខាងជើង នៅពេល​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​ព្យុះ​កាលពី​ពេល​ថ្មីៗ បន្ថែម​សម្ពាធ​លើ​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ស្រាប់​។​ប្រទេស​ក្រីក្រ​​មួយ​នេះ មិន​បាន​ប្រកាសថា​មាន​ការ​ឆ្លងកូវី​ដ​១៩​មួយ​ករណី​ណា​ទេ ចាប់តាំងពី​ជំងឺ​នេះ​លេចឡើង​នៅ​ចិន​លើក​ដំបូង​មក​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ចិន​នៅ​ខែ​មករា ដើម្បី​រារាំង​កុំអោយ​ឆ្លង​វីរុស​ចូល​ក្នុងប្រទេស​ខ្លួន ដែល​នាំ​អោយ​មន្ត្រី​អាម៉េរិក​និយាយថា វារឹតតែ​បង្កើន​ផលប៉ះពាល់​ធ្ងន់​ឡើង​​ពី​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។​

​លោក​ថោ​ន​បាន​និយាយថា ព្យុហយាត្រា​នេះ មាន​បំណង​បញ្ជូន​សារ​ទៅ​កាន់​ប្រជាជន​ខ្លួន​ឯង​ថា «​ទោះជា​មាន​ការលំបាក​ខាង​សេដ្ឋកិច្ច ក៏​ពួកគេ​នៅតែ​ជា​ប្រជាជាតិ​មាន​យោធា​រឹងមាំ​មួយ​ដែរ​»​។​

​តែ​លោក ហា​រី កា​ហ្សៀ​នី​ស នៅ​មជ្ឈមណ្ឌល​Center for National Interest បាន​ព្រមាន​ថា ដោយ​មាន​អ្នកចូលរួម​រាប់ពាន់នាក់ វា​អាច​ប្រែក្លាយ​ព្រឹត្តិការណ៍​ចម្លងជំងឺ​ផ្តាច់ផ្តិល​ជីវិត​បើ​សិន​មាន​វីរុស​​កូរ៉ូ​ណា​នៅ​ក្រុ​ព្យុងយ៉ាង និង​មិន​មាន​ការប្រុងប្រយ័ត្ន​ខ្លាំងក្លា​ទេនោះ​៕​ប្រែ​សម្រួល​៖​វាសនា​

កូរ៉េខាងជើង ត្រូវ​រំពឹងថា​នឹង​ធ្វើ​ព្យុហយាត្រា​ធំ​នៅ​ថ្ងៃ​សៅរ៍​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កូ​វីដ​-19 : មិនមាន​ករណី​...

​ ​ដោយៈ​វិវឌ្ឍន៍​/​ភ្នំព...

នគរបាល​ខណ្ឌ​សែន សុខ ផ្ដល់...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ជនសង្ស័យ​គ្រឿង​៨​នាក់ ឆ្ល...

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្ន...

ប្រទេស​នូ​វែ​ល​សេ​ឡង់​និង...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​គ...