Home ព័ត៌មានជាតិ សង្គម ព្រះមេគណខេត្ត...

ព្រះមេគណខេត្តសៀមរាប ចុះពិនិត្យព្រះបរិនិពាន្ធតម្លៃជិត ១០ ម៉ឺនដុល្លារអាមេរិក ដែលតម្កល់នៅលើភ្នំគីរីរម្យ

ដោយ:គូលែន/សៀមរាប: ព្រះអភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បាននិមន្តសឹកនគរណាកម្មការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ទៅពិនិត្យមើលការកសាងព្រះបរិនិពាន្ធចំនួនមួយ ដែលកំពុងដំណើរការសាងសង់អស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារអាមេរិក ។ហើយព្រះបរិនិពាន្ធនេះគ្រោងយកទៅតំកល់ទុកនៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជានាភ្នំគីរីរម្យ។

ព្រះបរិនិពាន្ធដែលកំពុងដំណើរការសាងសង់នេះ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងការពិនិត្យការងសង់ព្រះបរិនិពាន្ធ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការចូលរួមផងដែរពីឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការងនគរបាលជាតិប្រចាំភូមិភាគទី៤និងជាគណកម្មការវត្តរាជបូណ៌ផងដែរ។

ឧត្តមសេនីយ៍ទោ ខេង រ៉ា បានដកស្រង់សង្ឃដីកាព្រះព្រះអភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បញ្ជាក់ថា ព្រះបរិនិពាន្ធដែលកំពុងដំណើរការសាងសង់នេះមានតម្លៃ៩៥.០០០ដុល្លារអាមេរិក កសាងឡើងពីថ្មភក់ យកមកពីខេត្តព្រះវិហារ ដោយព្រះបរិនិពាន្ធនេះមានកម្ពស់៣ម៉ែត្រ៦តឹក និងបណ្តោយប្រវែង១២ម៉ែត្រ។

ឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការកសាងបានទម្រ និងបល្ល័ង្គខាងក្រោម ។ព្រះបរិនិពាន្ធ ដ៏ធំមួយគឺធ្វើឡើងតាមការស្នើរសុំរបស់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ទើបខេត្តសៀមរាបដឹកនាំដោយព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាថ្នាក់ទោ សមាជិកសង្ឃនាយកនិងជាព្រះចៅអធិការវត្តរាជបូណ៌ និងព្រះអាភាករោ ជុំ គឹមឡេង ដឹកនាំហើយសម្រេចកសាងព្រះបរិនិពាន្ធដ៏ធំនេះឡើង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...