Home ព័ត៌មានជាតិ សង្គម ស៊ីដាច់ម៉ូតូព...

ស៊ីដាច់ម៉ូតូពូ១គ្រឿង និងម៉ូតូមិត្តភក្តិ១គ្រឿងត្រូវនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួន

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ យុវជនម្នាក់ស៊ីដាច់ម៉ូតូពូ១គ្រឿង និងម៉ូតូមិត្តភក្តិ១គ្រឿង ដោយយកទៅបញ្ចាំយកលុយស៊ីចាយអស់ត្រូវនគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួន។

លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ហ៊ួ ស៊ុយទ្រី ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដាក់ពាក្យប្តឹងក្នុងករណីឆបោកម៉ូតូរបស់ខ្លួនយកទៅបញ្ចាំ។

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងសិរីសោភ័ណចុះ ស្រាវជ្រាវ ចាប់ឃាត់ខ្លួន បានហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។

តាមបណ្តឹងរបស់ឈ្មោះ មេឃ សោភា បានឲ្យដឹងថា នៅថ្ងៃទី៥ខែតុលាឆ្នាំ ២០២០ ឈ្មោះហ៊ួ ស៊ុយទ្រី បានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាទ្រី សេរី២០១៤ បិតតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1J.3783។

ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ហួរ ហុង បានប្តឹងថាកាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២០ ឈ្មោះ ហ៊ួ ស៊ុយទ្រី ត្រូវជាក្មួយបានខ្ចីម៉ូតូខ្លួនម៉ាកយ៉ាម៉ាហាមីអូរ សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ.1A.7866 ដែលទុកឲ្យជិៈទៅធ្វើការជាមួយគាត់យកទៅបញ្ចាំគេបាត់មិនយក ត្រឡប់មកវិញ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ឈ្មោះហ៊ួ ស៊ុយទ្រី បានសារភាពថា ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះទាំង២នាក់មែន ជិៈទៅម្តុំអក្សរអ៊ុយជួបមិត្តភក្រ្តគេឈ្មោះប៊ុន បូពិដា ភេទប្រុសអាយុ៣២ឆ្នាំ ខ្ចីបន្តរហូតបាត់។

ចំណែកម៉ុតូរបស់ឈ្មោះហួរ ហុង គេបានយកទៅបញ្ចាំ យកលុយចាសអស់។

យលងបណ្តឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...