មានកម្ពស់ខ្ពស់ដូចត្នោតលៃរហូតដល់ទៅ ២,០៨ ម៉ែត្រ នាងក្រមុំវ័យ ១៧ ឆ្នាំមានជើងវែងបំផុតក្នុងពិភពលោក ខណៈអ្នកស្រី ទ្រីស (Trish) ម្ដាយរបស់នាងមានកម្ពស់ត្រឹមតែ ១,៧០ ម៉ែត្រ ហើយនាងមានមហិច្ឆតាធំចង់ក្លាយជាតារាបង្ហាញម៉ូត។
នាង ម៉ាស៊ី ឃើរីន (Maci Currin) ដែលមកពីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ (Texas) សហរដ្ឋអាម៉េរិក ទើបតែដឹងថានាងអាចដាក់ពាក្យស្នើសុំការបញ្ជាក់ជាផ្លូវការជានារីមានជើងវែងបំផុតពីកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីណេស (Guinness World Record)។
នាងមានជើងប្រវែងរហូតដល់ទៅ ១,៣៤ ម៉ែត្រ គឺវ៉ាឈ្នះកីឡាការិនីបាល់បោះជនជាតិរុស្ស៊ី អ៊ីកាតេរីណា លីស៊ីណា ដែលមានជើងប្រវែង ១,៣២ ម៉ែត្រទៅទៀត។
នាងនិយាយថា “មានជើងវែងបែបនេះពិតជាមិនស្រួលទេ ដើរទង្គិចក្បាលនឹងទ្វារតែញឹក ពេលចូលឡានទាល់តែឱនឱ្យខ្លាំង ហើយពិបាករកខោអាវស្លៀកពាក់ឱ្យត្រូវណាស់”។
ទោះជាយ៉ាងណា នាងបានជំរុញឱ្យអ្នកផ្សេងដែលមានកាយសម្បទាខុសគេបែបនេះថា “កុំលាក់បាំង ត្រូវហ៊ានទទួលយកវា”៕ប្រែសម្រួល៖ខុម/sn
