​ក្រុមហ៊ុន​៣ សហការគ្នា​លើ​សេវា​ទូទាត់​ប្រាក់​និង​ធានារ៉ាប់រង​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​, ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី​,​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ​ឡាយ​ហ្វ៍​,​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ក្នុង​វិស័យ​ទូរគមនាគមន៍​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​និង​សេវាកម្ម​ទូទាត់​ប្រាក់​អេ​ឡិច​ត្រូ​និ​ច​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហ្វុ​ង​វ៉ាន់​គឿង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​,​លោក​ហ្វា​ម​ដន​គឿង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​,​និង​លោក​អា​ឡែ​ន​ថៃ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍​។


​ក្រុមហ៊ុន​ទាំង​៣​មាន​គោលបំណង​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អប្រសើរ​សម្រាប់​អតិថិជន​ទូរស័ព្ទ​ចល័ត​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង និង​ទាញយក​អត្ថប្រយោជន៍​ពី​ជីវិត​ឌីជីថល​។គោលបំណង​នៃ​អនុស្សរណៈ​នេះ​គឺ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​ក្នុងចំណោម​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្រុមហ៊ុន​ទូទាត់​លុយ​អេ​ឡិច​ត្រូ​និ​ច​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៅ​ប្រទេស​កម្ពុជា​។

​អាស្រ័យហេតុនេះ​ភាគី​ទាំង​៣​នឹងចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ​នៅក្នុង​នោះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ទូរស័ព្ទ Hotline សេវាកម្ម​អ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និង​សេវាកម្ម​ជាច្រើន​ទៀត ជាមួយនឹង​អត្រា​តម្លៃ និង​សេវាកម្ម​ល្អ​។

​លើសពីនេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​និង​អ៊ី​-​ម៉ាន់​នី​នឹង​ផ្គត់ផ្គង់​ការប្រមូល​ថ្លៃ​សេវា​ធានារ៉ាប់រង​ដែល​អតិថិជន​ដាយ​អ៊ិ​ឈិ​ឡាយ​ហ្វ៍​បង់​ឱ្យ​តាមរយៈ​គណនី​អ៊ី​-​ម៉ាន់​នី​ឬ​គណនី​ទូរស័ព្ទ​ចល័ត​។​អ៊ី​-​ម៉ាន់​នី​អាច​ផ្តល់​សេវាកម្ម​បង់ប្រាក់​ដល់​ដាយ​អ៊ិ​ឈិ​ឡាយ​ហ្វ៍​ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​ទូទាត់​សំណង​ដល់​អតិថិជន​របស់ខ្លួន​បាន​យ៉ាង​លឿន​រហ័ស​។​បន្ថែម​ពីនេះ​ទៅទៀត​ដាយ​អ៊ិ​ឈិ​ឡាយ​ហ្វ៍​នឹង​ទទួលបាន​ការផ្សាយពាណិជ្ជកម្ម​នៃ​សេវាកម្ម​ធានារ៉ាប់រង​របស់ខ្លួន​លើ​កម្មវិធី​អ៊ី​-​ម៉ាន់​នី និង MyMetfone App ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​លោក​ហ្វុ​ង​វ៉ាន់​គឿង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា​៖ “​ជាមួយ​ទស្សនវិស័យ​របស់​យើង​ជា​ប្រតិបត្តិ​ករ «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» យើង​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​របស់​អតិថិជន​ដែល​កំពុង​ប្រើ​សេវា​ធានារ៉ាប់រង​ទាំងអស់ ។​ជាពិសេស​ក្នុងកំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ដោយសារ​ការអនុវត្ត​និន្នាការ​គម្លាត​ឆ្ងាយ​ពី​សង្គម ពួកគេ​តែងតែ​ស្វែងរក​មធ្យោបាយ​ដែលមាន​សុវត្ថិភាព​និង​ងាយស្រួល​ក្នុងការ​ទទួល​សេវាកម្ម​ធានារ៉ាប់រង​។​ដូច្នេះ​មិត្ត​ហ្វូ​ន​និង​អ៊ី​-​ម៉ាន់​នី​បាន​បង្កើត​វិធី​ទូទាត់​តាម​អ៊ីនធឺណិត​និង​អនុញ្ញាតឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន​ជាមួយ​នឹង​ព័ត៌មាន​ធានារ៉ាប់រង និង​ដំបូន្មាន​ការការពារ​ផ្សេងៗ​ផងដែរ​”​។

​លោក​បាន​បន្ថែមទៀតថា​៖”​កិច្ចសហប្រតិបត្តិការ​នេះ​គឺជា​ការបើកផ្លូវ​ថ្មី​មួយទៀត​នៃ​ការទូទាត់​ប្រាក់​លើ​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ហើយ​នេះ​ក៏​ជា​ជំហាន​បន្ទាប់​នៃ​ការវិវត្ត​សង្គម​ឌីជីថល​របស់​យើង​ដោយ​ធានា​ចំពោះ​ដាយ​អ៊ិ​ឈិ​ឡាយ​ហ្វ៍​ថា​មិត្ត​ហ្វូ​ន​និង​អ៊ី​-​ម៉ាន់​នី​ពិត​ជាមាន​បច្ចេកវិជ្ជា​ទំនើប​ដើម្បី​បម្រើ​អតិថិជន ផ្តល់​ភាពសុខសាន្ត ជួយ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ និង​ផាសុកភាព​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​”​។

​លោក អា​ឡែ​ន ថៃ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ បាន​ស្វា​គម​ចំពោះ​ភាពជា​ដៃគូ​នេះ​។​លោក​បាន​មានប្រសាសន៍ថា​៖”​ជាមួយនឹង​សេវា​គ្របដណ្តប់​ទូលំទូលាយ​រួមទាំង​បច្ចេកវិជ្ជា​ឈានមុខ​គេ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ភាពជា​ដៃគូ​នេះ​នឹង​ជួយ​ឱ្យ​ដាយ អ៊ិ​ឈិ​ឡាយ​ហ្វ៍​ចែកចាយ​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​តំលៃ​សមរម្យ​និង​មានការ​ប្រកួតប្រជែង​ដល់​អតិថិជន​៩​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​យើង​ជឿជាក់ថា​ជាមួយនឹង​ជំនាញ​រៀងៗ​ខ្លួន​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ពួកយើង​យើង​នឹង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​”​។

​ឈរលើ​វិស័យ​ទូរគមនាគមន៍​អស់​ជាង​មួយ​ទសវត្សរ៍​មិត្ត​ហ្វូ​ន​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​លើ​បណ្តាញ​គ្របដណ្តប់​ទូលំទូលាយ​ទូទាំងប្រទេស​ព្រមទាំង​បាន​ក្លាយខ្លួនជា​ប្រតិបត្តិ​ករ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​ដើម្បី​ផ្តល់ជូន​វិស័យ​ឯកជន​និង​រដ្ឋ​ប្រកបដោយ​ទំនុកចិត្ត​។​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍ និង​កម្មវិធី​ផ្សេងៗ​ទៀត​ក្នុងពេល​ឆាប់ៗ​ដោយ​ចូលទៅ​កាន់​គេហទំព័រ​មិត្ត​ហ្វូ​ន www.metfone. com.kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មិត្ត​ហ្វូ​ន​www.fb.com/metfone.closer ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...