Home ព័ត៌មានជាតិ ទេសចរណ៍ ស្អាតៗណាស់! ឋ...

ស្អាតៗណាស់! ឋានសួគ៌ទេសចរណ៍ដែលអ្នកនឹកសោកស្ដាយ បើមួយជីវិតមិនបានទៅលេងសូម្បីម្ដង

ធ្លាប់ទេ? ពេលខ្លះមានអារម្មណ៍ចង់ដើរលេងក្រៅប្រទេសមួយរយៈពេលខ្លីដើម្បីលម្ហែអារម្មណ៍បំបាត់ភាពតានតឹង ប៉ុន្តែមិនដឹងគួរទៅកន្លែងណា ព្រោះមិនសូវស្គាល់កន្លែងល្អៗ។

ឥឡូវអស់បារម្ភរឿងពិបាកស្វែងរកកន្លែងល្អៗដូចមុនទៀតហើយ! តាមរយៈរូបភាពទាំងនេះបង្ហាញពីតំបន់ទេសចរណ៍ជុំវិញពិភពលោកដ៏សែនស្រស់ស្អាតដែលអាចចាត់ទុកបានជាទេសចរណ៍ឋានសួគ៌។

សៀវមានចំណងជើងថា Great Destinations of a Lifetime ដែលជាស្នាដៃរបស់អ្នកនិពន្ធ ក្លូឌា ម៉ាទីន (Claudia Martin) នេះនាំអារម្មណ៍អ្នកអានទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃដ៏អស្ចារ្យបំផុតជុំវិញពិភពលោក។

អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ថាតើវាស្ថិតនៅក្នុងប្រទេសណាខ្លះ សូមរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួល៖ខុម/sn

great destinations 1 ភ្នំប្រាសាទ CASTLE MOUNTAIN នៅខេត្តអាល់បឺតា (ALBERTA) កាណាដា
ភ្នំប៉មបិសាច DEVILS TOWER កម្ពស់ ២៦៥ ម៉ែត្រនៅក្រុងវ៉ាយអូមីង (WYOMING) អាម៉េរិក ដែលកកើតឡើងដោយសារកម្អែលភ្នំភ្លើង
បឹង DERWENTWATER ស្ថិត_ក្នុងឧទ្យានជាតិ Lake District National Park នៅអង់គ្លេស
កោះ KAUAI ដែលមានកម្ពស់ ១.៥៩៨ ម៉ែត្ រជាកោះចំណាស់បំផុតនៅហាវ៉ៃ
ភូមិនេសាទ BERGSFJORD លើ_កោះ The island of Senja ន័រវែស
ជ្រលងភ្នំ YOSEMITE VALLEY នៅកាលីហ្វ័រញ៉ា អាម៉េរិក
ប្រាសាទ BRAN CASTLE សង់នៅសតវត្សរ៍ទី១៤ នៅរ៉ូម៉ានី
បណ្ដុំថ្មដុះ BASTEI នៅភ្នំ ELBE SANDSTONE MOUNTAINS អាល្លឺម៉ង់
ឧទ្យានជាតិ PLITVICE LAKES NATIONAL PARK នៅក្រូអាស៊ី ដែលជាចំណុចប្រសព្វនៃបឹង ១៦ តភ្ជាប់គ្នាតាមរយៈអន្លង់ជ្រោះជ្រៅ
ទឹកធ្លាក់ក្រោមផ្ទៃទឹកដ៏អស្ចារ្យ UNDERWATER WATERFALL នៅឧបទ្វីប LE MORNE BRABANT ប្រទេសម៉ូរីស
កូនកោះ PIGEON KEY នៅផ្លរីដា អាម៉េរិក ដែលភ្ជាប់ទៅដីគោកដោយស្ពាន Seven Mile Bridge
ជួរភ្នំ CORDILLERA REAL ប្រវែង ១២៥ គីឡូម៉ែត្រ និងកំពូលកម្ពស់ ៦.៤៣៨ ម៉ែត្រនៅ_បូលីវី
ទឹកធ្លាក់ VICTORIA FALLS ដែលធំបំផុត_ក្នុងពិភពលោកដោយមានទំហំ ១.៧០៨ ម៉ែត្រ និងកម្ពស់ ១០៨ ម៉ែត្រនៅស៊ីមបាបវ៉េ
អារាម ROUSSANOU MONASTERY សង់នៅសតវត្សរ៍ទី១៤ នៅភ្នំថ្មដុះ METEORA ក្រិក
ភ្នំ ATLAS MOUNTAINS ដែលកំពូលមានកម្ពស់ ៤.១៦៧ ម៉ែត្រនៅម៉ារ៉ុក
អារាមរូងភ្នំ VARDZIA សង់ក្នុងសតវត្សរ៍ទី១២ នៅហ្សកហ្ស៊ី ដែលលាតសន្ធឹងប្រវែង ៥០០ ម៉ែត្រ និង_មានកម្ពស់ ១៩ ជាន់

ទីក្រុងបុរាណ TEOTIHUACAN នៅម៉ិកស៊ិក សង់នៅឆ្នាំប្រមាណ ៤៥០ មុនគ្រិស្តសករាជ ដែលធ្លាប់មានមនុស្សរស់នៅប្រមាណ ១២៥.០០០ នាក់

កោះ BORA BORA នៅ FRENCH POLYNESIA ដែលរួមបញ្ចូលកោះជាង ១០០ នៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងត្បូង
ឧទ្យានជាតិ Naikoon Provincial Park នៅលើកោះ Graham Island ក្នុងខេត្ត BRITISH COLUMBIA កាណាដា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...