Home ព័ត៌មានជាតិ សន្តិសុខ ​រថយន្ត​បើក​ប...

​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ឪពុកម្តាយ​និង​កូនតូច​

​ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរឱ្យ​រន្ធត់​រវាង​រថ​យន្ត​បុក​ជាមួយ​ម៉ូតូ​ពេលធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្ដាលឱ្យ​ខាង​ម៉ូតូ​ស្លាប់​ចំនួន​៣​នាក់​ឪពុកម្ដាយ​និង​កូនតូច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​៧​ក្រចេះ​/​ស្ទឹងត្រែង​ត្រង់​ស្ពាន​តា​កុ​ត​នៅ​ភូមិ សង្គម ឃុំ​សណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថាៈ​រថយន្ត​ម៉ាក​កាមរី​ស្វិត​ពណ៌​ខៀវ​បើក​មកពី​ជើង​ទៅ​ត្បូង​បើកបរ​ក្នុង​ល្បឿន​លឿន​។​មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​វ៉ា​រថយន្ត​ធំ​មួយគ្រឿង​វ៉ា​ឆេ្វ​ង​ដៃ​។​រីឯ​ម៉ូតូ​បើក​ពី​ត្បូង​ទៅ​ជើង​ក៏​វ៉ា​រ៉ឺម៉ក​វ៉ា​ស្ដាំ​ដៃ ក៏​បណ្ដាលឱ្យ​បុក​គ្នា​ពេញទំហឹង​តែម្ដង​។​

​មន្ត្រីនគរបាល​ស្រុក​សំបូរ​បានឱ្យដឹងថាៈ​អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ​ផល​ដែន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ដី​សម្បទាន​កា​កុ​ដ​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​បាន​រត់​គេចខ្លួនបាត់​ក្រោយពី​កើតហេតុ​។​ចំណែក​ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​ឈ្មោះ​សំ​រឿន​ផល្លា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​និង​អ្នករួមដំណើរ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ចាន់​ឌឿ​ន​អាយុ​១៩​ឆ្នាំ​និង​កូនប្រុស​អាយុ​១​ឆ្នាំ​បាន​ស្លាប់​ទាំងបី​នាក់​។​អ្នក​ទាំង​៣​មាន​ទីលំនៅ ភូមិ​ដារ ឃុំ​ដា ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ។​

​បច្ចុប្បន្ន​សាកសព​ទាំង​បីនាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ព្រ​ពៃ​ណី​។ ចំណែក​វត្ថុតាង រថយន្ដ និង​ម៉ូតូ ត្រូវ​នគរបាល​ជំនាញ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំបូរ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...