កម្មការនីរោងចក្រ៥៧នាក់បានរងរបួសស្រាលនៅក្នុងហេតុការគ្រោះថ្នាក់រថយន្តធុនធំនិងរថយន្តដឹកកម្មការបុកគ្នា

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: កម្មការិនីរោងចក្រកាត់ដេរ 15នាក់បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងរថយន្តដឹកកម្មកររោងចក្រកាត់ដេរគ្រាដែលមេឃកំពុងតែធ្លាក់ភ្លៀង ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 6 និង 26 នាទីព្រឹកថ្ងៃទី៨ខែតុលា២០២០ នៅលើកំណាត់ផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ ៣៩ និង ៤០ ដែលនៅក្នុងស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៍ បៃតង ពាក់ផ្លាកលេខភ្នំពេញ3B4649 ជារថយន្តដឹកកម្មការនីរោងចក្រកាត់ដេរមកពីស្រុកពញាឮខេត្តកណ្ដាល ដោយមិនស្គាល់ម្ចាស់បានបើកបរក្នុងទិសដៅពីត្បូង ទៅទិសជើង ច្រាសទិសគ្នាមាន ដឹកកម្មការានីរោងចក្រនៅពេលបេីកបរមកដល់ចំណុចខាងលើបានទៅបុកជាមួយនិងរថយន្ត០១គ្រឿងផ្សេងទៀតម៉ាក HINO ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ3B7910 សណ្តោងរឺម៉ក់ពាក់ផ្លាកលេខ ព្រះសីហនុ 4A3483 បេីកបរដោយឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំនៅខេត្តពោធិ៍សាត់ គ្រាដែរមេឃកំពង់ធ្លាក់ភ្លៀងនិងផ្លូវជាតិលេខ៥កំពង់ធ្វើការស្ថាបនាជាថ្មីផងដែរ ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធន់ធំទាំង២គ្រឿងបានរត់គេចខ្លួនបាត់ដោយរថយន្តបន្សល់រថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅប៉ុសន៍រដ្ឋបាលឃុំស្វាយរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។
ប្រធានមន្ទីកាងារខេត្តកំពង់ឆ្នាំងលោក ពៅស៊ីថា បានអោយដឹងនៅថ្ងៃនេះផងដែរថាពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំនិងរថយន្តដឹកកម្មករពិតប្រាកដមែន ។

លោកបានអោយដឹងទៀតថាភ្លាមៗខាងលោកបានចុះទៅដល់តាមបណ្តាមន្ទីពេទ្យទាំង២ផងដែរដើម្បីសាកសួសុខទុកហើយក្នុងករណីគ្រោះថ្នាក់ខាងលើនេះបានបណ្តាលអោយរងរបួសស្រាល៥៧នាក់និងកំពងសម្រាកព្យាបាលនៅមន្ទី តែវណ្ណា និងមន្ទីពេទ្យ ចំនួន៣០នាក់ហើយមកដល់ពេលនេះត្រូវបានចេញទៅផ្ទះបណ្តើរៗផងដែរ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...