Home ព័ត៌មានជាតិ សន្តិសុខ នគរបាលឃាត់ខ្ល...

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីឆក់ខ្សែកបុរសម្នាក់កំពុង បោសដីបានសម្រេចរត់មកសម្ងំលាក់ខ្លួនៅខណ្ឌដង្កោ

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការខណ្ឌដង្កោនឹងប៉ុស្ដិ៍ដង្កោធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងបោសដីមុខផ្ទះ ក្នុងទឹកដីខណ្ឌទួលគោក ។

សូមបញ្ជាក់ថាជនសង្ស័យដែលចាប់ខ្លួនបាននេះរួមទាំងបក្ខពួក បានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល ៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរីហុកឆេង ភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IK-5814 ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ ។ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់នេះតែម្តង យកមកសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular