Home ព័ត៌មានជាតិ សង្គម មន្ត្រីឧទ្យាន...

មន្ត្រីឧទ្យានុរក្សចុះធ្វើការជិត៣ ពាន់លើក បង្ក្រាបបទល្មើសជាង១៥០០ករណី

ដោយៈសាតចាន់បុត្រ/មណ្ឌលគីរី ៖ យ៉ាងហោចណាស់បទល្មើសនានាចំនួន១៥២៨ករណីត្រូវបានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្រាវជ្រាវបាន កំលុងពេលចុះប្រតិបត្តិការចំនួន២៩៩៥លើក នេះបើគិតត្រឹមរយៈពេល០៩ខែនាឆ្នាំ២០២០នេះ។

ក្នុងរបាយការណ៍របស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតនោះគឺបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី, ពិន័យអន្តរការណ៍ចំនួន២៦ករណី, រឹបអូសរណារយន្តបានចំនួន ៣៦៤គ្រឿង, ចាប់ឃាត់រថយន្តចំនួន ៣៤គ្រឿង និងដោះអន្ទាក់ដាក់សត្វព្រៃចម្រុះសរុបចំនួន ២,៩៥៧ខ្សែ។

ប្រធានមន្ទីរបរិស្ថានលោក កែវ សុភ័ក្រ បានលើកឡើងថា សម្រាប់ខេត្តមណ្ឌលគិរី បទល្មើសបំផ្លាញធនធានធម្មជាតិ ដែលបានកើតឡើងក្នុងទ្រង់ទ្រាយតូចៗនេះ ភាគច្រើនជាបទល្មើសកាប់ទន្ទ្រានដីរដ្ឋ, ការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។លោកថាជា យន្តការណ៍សម្រាប់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែបន្តសហការជាមួយអង្គការដៃគូបណ្តាខេត្ត នៅជាប់ព្រំប្រទល់ ព្រមទាំងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពព្រៃឈើ សម្រាប់ជាប្រយោជន៍ប្រជាជនក្នុងមូលដ្ឋាន។

ប្រធានមន្ទីរខាងលើ បានសម្តែងនូវការលំបាកមួយចំនួនថាមានការពិបាកទទួលព័ត៌មាន ផ្នែកព្រំដែនហើយមួយចំនួន ទៀតយើងមានបញ្ហា ប្រឈមដោយសារកត្តាជួញដូរសត្វព្រៃ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងភូមិសាស្ត្រដែលនៅជុំវិញតំបន់ការពារទាំងនោះ។

លោកបានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តបានបង្កើតក្រុមការងារពិសេស ដើម្បីតាមដាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយធ្វើការ២៤ម៉ោង លើ២៤ម៉ោង ដោយមានការគាំទ្រពីសំណាក់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គការដៃគូ ហើយអ្វីកាន់តែពិសេសនោះ គឺក្រុមការងារបានកសាងបណ្តាញព័ត៌មានជាក់លាក់ពីការកាប់ទន្ទ្រានដីព្រៃរដ្ឋ ការជួញដូរសត្វព្រៃ និងការកាប់ព្រៃឈើជាដើមផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...