Home ព័ត៌មានជាតិ អប់រំ បណ្តុះបណ្តាលផ...

បណ្តុះបណ្តាលផ្នែកអេកូសាស្រ្តដល់គ្រូពេទ្យនៅស្រុកបន្ទាយស្រី

ដោយ៖ដេប៉ូ/ភ្នំពេញ៖ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាពង្រឹងនូវមុខជំនាញផ្នែកអេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារក្រុមគ្រូពេទ្យមកពីប្រទេសចិនបានបើកវគ្គបណ្តុះបណ្តាលមួយ ជូនដល់ក្រុមគ្រូពេទ្យនិងមន្រ្តីសុខាភិបាលកំពុងបម្រើការងារក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់កាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២០ឱ្យដឹងថា មណ្ឌលសុខភាពទាំង៦នៅក្នុងស្រុកបន្ទាយស្រីត្រូវបានបណ្តុះបណ្តាលផ្នែកអេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារដល់ក្រុមគ្រូពេទ្យនៅទីនោះ។

លោកថាក្រុមគ្រូពេទ្យទាំងអស់ត្រូវបានទទួលបណ្តុះបណ្តាផ្នែកជំនាញនេះពីអង្គការYUNDI ។ក្រុមគ្រូពេទ្យបានអនុវត្តដោយផ្ទាល់ផ្នែកអេកូសាស្រ្តតាមរយៈម៉ាស៊ីនអេកូសាស្រ្តពីមន្ទីរពេទ្យបេះដូងFUWAI  ខេត្តយូណានប្រទេសចិន។

 លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកបន្ទាយស្រីជាមួយនឹងអង្គការYUNDI និងមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន គឺជាសញ្ញាណវិជ្ជមាននៃកិច្ចបង្កើនសេវាកម្មលើវិស័យសុខាភិបាលឱ្យបានកាន់ប្រសើរជូនដល់ប្រជាជននៅមូលដ្ឋានពិសេសក្នុងកស្រុកបន្ទាយស្រីនេះតែម្តង។

ព្រមជាមួយគ្នានេះលោកបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ជំនាញអេកូសាស្រ្តពីប្រទេសចិន ក្នុងកិច្ចបន្តការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជូនដល់មណ្ឌលសុខភាពក្នុងស្រុកបន្ទាយស្រី ដើម្បីបម្រើសេវាផ្នែកសុខាភិបាលកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីនេះដែរ លោក ប៉ិច សុផា ប្រធានមណ្ឌលសុខភាពឃុំរំចេក បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិនដែលបានបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យរបស់លោកដើម្បីជាការបង្កើនូវសមត្ថភាព ជំនាញអេកូសាស្រ្តសម្រាប់ការពិនិត្យសុខភាពជូនដល់កុមារក៏ដូចជាពលរដ្ឋទូទៅ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...