ប្រធាន​អ​.​ប​.​ពៈរយៈ​ពេល​៦​ខែ​ឆ្នាំនេះ​មាន​ករណី​សម្អាត​ប្រាក់​១៤០​ករណី​កំពុង​ស៊ើបអង្កេត​និង​សំណុំរឿង​២២​បញ្ជូនទៅ​តុលាការ​

លោកឱម យ៉ិនទៀង ប្រធាន​អ​.​ប​.​ពៈរយៈ​ពេល​៦​ខែ​ឆ្នាំនេះ​មាន​ករណី​សម្អាត​ប្រាក់​១៤០​ករណី​កំពុង​ស៊ើបអង្កេត​និង​សំណុំរឿង​២២​បញ្ជូនទៅ​តុលាការ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​អ​.​ប​.​ព (ACU) បាន​បញ្ជាក់ថា រយៈពេល ៦​ខែ​ឆ្នាំនេះ​មាន​ករណី​សម្អាត​ប្រាក់​ចំនួន ១៤០​ករណី បាន​នឹង​កំពុង​ត្រូវបាន​ស៊ើបអង្កេត ហើយ​មាន​សំណុំរឿង​ចំនួន ២២ ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដោយមាន​ការឃាត់ទុក និង​បង្កក​ទ្រព្យសម្បត្តិ​មួយចំនួន ដែល​ក្នុងនោះ​មាន​សំណុំរឿង ចំនួន​ប្រាំ​បាន​ជំនុំជម្រះ​ហើយ ដែល​អាច​នឹងមាន​សាលក្រម សាលដីកា ស្ថាពរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​អាចអនុវត្ត​ការ​រឹបអូស​ផល​នៃ​បទល្មើស​បាន​។​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​”​ការគ្រប់គ្រង​ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​”​កាលពី​ព្រឹ​ថ្ងៃទី​៨​ខែតុលា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

សិក្ខាសាលា​ស្តីពី​”​ការគ្រប់គ្រង​ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​”​កាលពី​ព្រឹ​ថ្ងៃទី​៨​ខែតុលា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​មានប្រសាសន៍​បញ្ជាក់ថា​ទាក់ទង​នឹង​ការគ្រប់គ្រង​ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​” កម្ពុជា​នៅ​ខ្វះខាត​ច្បាប់​មួយចំនួន ដូចជា មួយ​.​ច្បាប់​ស្តីពី​ការគ្រប់គ្រង​និង​ចាត់ចែង​នៃ​បទល្មើស​។ ពីរ​.-​មិនទាន់មាន​នីតិវិធី​ឬ​យន្តការ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ចាត់ចែង​ផល​នៃ​បទល្មើស​។ បី​.​មិនទាន់មាន​នីតិវិធី​ឬ​យន្ត ការច្បាស់​លាស់​ក្នុងការ​អនុវត្ត​ការស្នើសុំ​បញ្ជូន ទ្រព្យ​ពាក់ព័ន្ធ​បទល្មើស​នៅ​បរទេស​។ បួន​.​ការយល់ដឹង​ពី​ការគ្រប់គ្រង ការចាត់ចែង​ការ​រឹបអូស​ផល​នៃ​បទល្មើស​នៅមានកម្រិត​។​ប្រាំ​.​ការអនុវត្ត​ការឃាត់ទុក​ការ​បង្កក​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​នៅ មាន​កម្រិត​នៅ​ឡើង ជាពិសេស​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​។


​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា លទ្ធផល​នៃ​ការវាយតម្លៃ​បង្ហាញថា មាន​វិស័យ​សំខាន់ៗ​ចំនួន​បួន ដែល​ប្រឈម​ហានិភ័យ​ខ្ព​ស់គឺ វិស័យ​ធនាគារ វិស័យ​ផ្ទេរប្រាក់ វិស័យ​កាស៊ីណូ និង​វិស័យ​អចលនទ្រព្យ​។ ចំណែកឯ​បទល្មើស​ដែលមាន​ហានិភ័យ​រួមមានៈ បទល្មើស​ឆបោក បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ការជួញដូរ​មនុស្ស បទល្មើស​គ្រឿងញៀន អំពើ​រត់ពន្ធ និង​បទល្មើស​ពុករលួយ​៕​សរន​

សិក្ខាសាលា​ស្តីពី​”​ការគ្រប់គ្រង​ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​”​កាលពី​ព្រឹ​ថ្ងៃទី​៨​ខែតុលា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
សិក្ខាសាលា​ស្តីពី​”​ការគ្រប់គ្រង​ការចាត់ចែង​និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​”​កាលពី​ព្រឹ​ថ្ងៃទី​៨​ខែតុលា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...

កម្ពុជា​ត្រៀម​បញ្ជូន​ពាក្...

ដោយ​: ពៅ​និមល / ភ្នំពេញ​:...