Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​ការទូត...

ប្រមុខ​ការទូត​ចិន​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ចុង​សប្តាហ៍​នេះ​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​(ឆ្វេង)និងប្រមុខ​ការទូត​ចិន​លោក​វ៉ាង​យី​(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈប្រមុខ​ការទូត​ចិន​លោក​វ៉ាង​យី​(WangYi)​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ចុង​សប្តាហ៍​នេះ​។ តាម​កម្មវិធី​លោក​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ​នឹង​អញ្ជើញ​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​


​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែងថា លោក​វ៉ាង យី​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ១១-១២ ខែតុលា​។​
​សូម​រម្លឹកថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី​ធ្លាប់បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ៕​សរន​

ប្រមុខ​ការទូត​ចិន​លោក​វ៉ាង​យី​(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...