Home កីឡា យ៉ូ​ឃីម ឡូ ថា...

យ៉ូ​ឃីម ឡូ ថា អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ ព្យាយាម ចាក​ចេញពី Chelsea

លោក យ៉ូ​ឃីម ឡូ (Joachim Low) គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​បង្ហើប​ប្រាប់ថា ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) របស់​ក្លឹប Chelsea បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែការពារ​វ័យ​២៧​ឆ្នាំ​រូបនេះ​លែង​ក្លាយជា​កីឡាករ​សំខាន់​ក្រោម​ការដឹកនាំ​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរចេញ​មុន​ឱសានវាទ​នៃ​រដូវ​កាល​ផ្ទេរ​កីឡាករ​កាលពី​ថ្ងៃ​ច័ន្ទ ស្របពេល​ក្លឹប Tottenham Roma និង AC Milan ដែល​សុទ្ធតែ​បានបង្ហាញ​ចំណាប់អារម្មណ៍​។​
​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ​មិនទាន់​លេចចេញ​ជា​រូបរាង​នោះទេ ហើយ រូ​ឌី​ជ័រ នៅតែ​ជា​កីឡាករ​របស់​ក្លឹប Chelsea ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ទទួលស្គាល់ថា កីឡាករ​រូបនេះ​នឹង​ស្វែង រក​ច្រក​ចាកចេញ​នៅ​ខែមករា​។​
​ ​
​លោក យ៉ូ​ឃីម ឡូ បាន​និយាយថា “​ខ្ញុំ​បាន​ទាក់ទង​ជាមួយនឹង រូ​ឌី​ជ័រ ហើយ​គាត់​ផ្តល់ព័ត៌មាន ដល់​ខ្ញុំ​ជា​បន្តបន្ទាប់​។ គាត់​មាន​ជម្រើស​បី​ឬ​បួន​កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ វា​មិនបាន លេចចេញ​ជា​ផ្លែផ្កា​ទេ​។ គាត់​អាច​នឹង​ព្យាយាម​ម្តងទៀត​នៅ​រដូវរងារ​”​។​
​ ​
​គ្រូបង្វឹក​រូបនេះ​បន្តថា “​រូ​ឌី​ជ័រ បាន​ព្យាយាម​គ្រប់បែបយ៉ាង ដើម្បី​អាច​ចាក​ចេញពី​ក្លឹប Chelsea ពីព្រោះ​ការប្រកួត European Championship គឺ​សំខាន់​ណាស់​សម្រាប់​គាត់​។ ខ្ញុំ​គិតថា គាត់​នឹង ព្យាយាម​ចាកចេញ​ម្តងទៀត​នៅ​រដូវរងារ​។ គាត់​កំពុង​ធ្វើ​អ្វីដែល​អាចធ្វើ​ទៅបាន ដើម្បី​រក្សា ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular