Home ព័ត៌មានអន្តរជាតិ ធនាគារពិភពលោក...

ធនាគារពិភពលោក​៖ វីរុស​កូរ៉ូណា អាច​ជំរុញ​មនុស្ស​១៥០​លាន​នាក់ ធ្លាក់​ក្នុង​ភាពក្រីក្រ​ខ្លាំង

​ធនាគារពិភពលោក (World Bank)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៧​តុលា​ថា​ជំងឺ​រាតត្បាត​កូវី​ដ​១៩​នេះ​អាច​ជំរុញ​មនុស្ស​ចំនួន ១៥០ លាន​នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាពក្រីក្រ​ខ្លាំង​បំផុត​នៅ​ចុងឆ្នាំ ២០២១ ​ដោយ​បំផ្លាញ​វឌ្ឍនភាព​រយៈពេល​ជាង​៣​ឆ្នាំ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​ដោយ​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ភាពក្រីក្រ​និង​វិបុលភាព​នោះ ធនាគារពិភពលោក​ដែលជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ពហុភាគី​នេះ​បាន​និយាយថា មនុស្ស​៨៨​លាន​នាក់​ថែម​ទៀត​ទៅ ១១៥​លាន​​នាក់​នឹង​ធ្លាក់​ក្នុង​ភាពក្រីក្រ​ខ្លាំង ដោយ​រស់​នៅ​ពឹងផ្អែក​លើ​ប្រាក់ចំណូល​តិចជាង ១,៩០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០២០ ។​របាយការណ៍​នេះ បានន​និយាយថា​ចំនួន​នេះ អាច​នឹង​កើនឡើង​ដល់​១១១ លាន​នាក់​ទៅដល់ ១៥០ លាន​នាក់​នៅ​ចុងឆ្នាំ ២០២១ ។​

​នោះ​មានន័យថា ៩,១ ទៅ​៩,៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​នឹង​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ខ្លាំង​នៅ​ឆ្នាំ​នេះ គឺ​ប្រហែល ៩,២​ភាគរយ​ដូចគ្នា​នឹង​ឆ្នាំ ២០១៧ ហើយ​ភាគរយ​នៃ​ភាពក្រីក្រ​កើនឡើង​​ខ្លាំង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល ២០ ឆ្នាំ​មកនេះ​។​

​អត្រា​ភាពក្រីក្រ​ខ្លាំង​នៅ​ឆ្នាំ ២០១៩ ត្រូវ​បាន​ប៉ាន់ប្រមាណ ៨,៤​ភាគរយ ហើយ​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះ​ដល់ ៧,៥​ភាគរយ​នៅ​ឆ្នាំ ២០២១​មុនពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​របាយការណ៍​នេះ​បាន និយាយ​ថា​ដោយ​គ្មាន​សកម្មភាព​គោលនយោបាយ​វែងឆ្ងាយ​និង​ឆាប់រហ័ស​នោះ គោលដៅ​នៃ​ការ​កាត់​អត្រា​ភាពក្រីក្រ​មក​នៅត្រឹម​៣ ភាគរយ​នៅ​ឆ្នាំ​២០៣០ គឺ​ពិបាក​នឹង​សម្រេច​​បាន​។​

​ដោយ​ហៅ​ភាពក្រីក្រ​នេះ​ថា​ការដើរថយក្រោយ​ក្នុង​ការអភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាពក្រីក្រ​នោះ​លោក​ដា​វីត ម៉ាល់​ផាស ប្រធាន​ធនាគារ​ពិភពលោក បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​និង​វិបត្តិ​សេដ្ឋកិច្ច​សកល អាច​បង្ក​ឱ្យ​មនុស្ស​ជាង ១,៤​ភាគ នៃ​ប្រជាជន​ពិភពលោក​ធ្លាក់​ក្នុង​ភាពក្រីក្រ​ខ្លាំង​”៕​ប្រែ​សម្រួល​៖​សុខា​

​លោក David Malpass ប្រធាន​ធនាគារ​ពិភពលោក ថា​មនុស្ស​ជាង ១,៤​ភាគ នៃ​ប្រជាជន​ពិភពលោក​ធ្លាក់​ក្នុង​ភាពក្រីក្រ​ខ្លាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular