Home ព័ត៌មានជាតិ នយោបាយ នៅថ្ងៃស្អែក​ស...

នៅថ្ងៃស្អែក​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​ពិភាក្សាលើ​របៀបវារៈ​ចំនួន​៣

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​នៅ​ព្រឹកថ្ងៃទី​០៩ ខែតុលា​ឆ្នាំ​២០២០ ដែលមាន​របៀបវារៈ​ចំនួន​៣​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​០៦ខែតុលាឆ្នាំ​២០២០ របៀបវារៈ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​០៩ខែតុលា​នោះ​រួមមាន​៖ទី​១.ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្ដីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២១-២០២៣។ទី​២. ពិនិ ត្យ​និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី​២០១៩-២០២៣ និង ទី​៣.បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular