ប្រទេសបារាំងកាលពីថ្ងៃពុធទី០៧ ខែតុលា បានរាយការណ៍ករណីឆ្លងវីរុសថ្មីប្រចាំថ្ងៃខ្ពស់បំផុតលើកទី២ក្នុងរយៈពេល៥ ថ្ងៃដោយមានករណីឆ្លងបន្ថែមជិត ១៩.០០០ នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅខណៈពេលដែលមនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់បំផុតធៀបនឹងចំនួនអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យក្នុងរយៈពេល៣ ខែមកនេះ។
ក្រុមអាជ្ញាធរសុខាភិបាលបារាំងបាននិយាយថា មានករណីឆ្លងបន្ថែមចំនួន ១៨.៧៤៦នាក់ គឺខ្ពស់ជាងកំណត់ត្រាខ្ពស់បំផុតពីមុន នៅថ្ងៃទី ៣ ខែតុលាឆ្នាំ ដែលមានករណីឆ្លង១៦.៩៧២ ហើយក៏កើនឡើងយ៉ាងខ្លាំងផងដែរពីចំនួនករណីឆ្លងសរុបកាលពីថ្ងៃអង្គារ ដែលមានចំនួន១០.៤៨៩នាក់ ។
ចំនួនករណីកើតកូវីដ១៩សរុបនៅបារាំងចាប់តាំងពីការចាប់ផ្តើមឆ្លងជំងឺរាតត្បាតនេះកាលពីខែមីនាគឺមានចំនួន ៦៥៣.៥០៩ នាក់ ដែលជាករណីឆ្លងខ្ពស់បំផុតទី១០ នៅលើពិភពលោក៕ប្រែសម្រួល៖សុខា/sn
មន្ត្រីប៉ូលិសដើរនៅតាមផ្លូវមួយដែលមានហាងលក់ដូរនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០