Home ព័ត៌មានជាតិ សេដ្ឋកិច្ច អនុវត្តគម្រោង...

អនុវត្តគម្រោង«ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខ័ណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង»

ដោយៈមូលសម្បត្តិ/ភ្នំពេញៈ គម្រោង«ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខ័ណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» បានដាក់ឱ្យដំណើការអនុវត្តនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ និងមន្ទីរបរិស្ថាននៅតាមបណ្តាខេត្តទាំងអស់។ នេះបើយោងតាមគេហទំព័រក្រសួងបរិស្ថាន។។

លោកជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និង​យុទ្ធសាស្រ្តរេដបូកជាតិ រួមគ្នាបង្កើនប្រសិទ្ធភាពកាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា វេទិកានា​ថ្ងៃនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង និងធ្វើការ​បង្ហាញពីផែនការសកម្មភាពរបស់គម្រោងនិងរចនាសម្ព័ន្ធសម្រាប់អនុវត្ត ព្រមទាំង​ប្រមូលធាតុចូលតាមរយៈកិច្ចពិភាក្សា យោបល់ និងការរំពឹងទុកពីភាគី​ពាក់ព័ន្​ធនានាដើម្បីធានាការអនុវត្តគម្រោងបានត្រឹមត្រូវ និងទទួលបានលទ្ធផលពេញ​លេញ តាមទិសដៅនិងគោលបំណងដែលបានគ្រោងទុក។

ក្នុងឱកាសនោះ លោកសៅ សុភាព បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង គឺជាគម្រោងមានគោលបំណងបង្កើនចំណងមិត្តភាពរវាងបនណ្តាប្រទេសអនុតំបន់មេគង្គ ឡានឆាង ចំនួន៦ ប្រទេសមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម ដោយបានចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាង​សហគមន៍មួយ ដែលមានសន្តិភាព និងវិបុលភាពរួមគ្នា។ លោកបន្តថា គម្រោង​«ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» ត្រូវបានផ្តួចផ្តើម និងសម្របសម្រួលតាមរយៈក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគម្រោងថ្នាក់អនុតំបន់មេគង្គឡានឆាង មានរយៈពេល២ឆ្នាំ ដោយមានគោលដៅពង្រឹងសម្ត្ថត្ថភាពរបស់ស្ថាប័ន​ជាតិនិងថ្នាក់ក្រោមជាតិ (ជាពិសេសមន្រ្តីនៃខេត្តកំពង់ឆ្នាំង ពៅធិសាត់ បាត់ដំបង និងប៉ៃលិន) សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ អភិរក្សជីវៈចម្រុះ ផ្អែកលើឯកសារសំខាន់ៗពីរ ផែនការយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៨-២០២២ និងយុទ្ធសាស្រ្តរេដបូកជាតិ២០១៧-២០២៦។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានកន្លងមកបានទទួលគម្រោងចំនួន៣ ចាប់តាំងពីឆ្នាំ២០១៧ រួមមានៈ
១-គម្រោងកសាងភាពធន់នៃតំបន់ដីសើមដីសណ្តរមេគង្គក្រោមតាមរយៈការពង្រឹងជីវភាពរស់សុខមាលភាពនិងជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។២-គម្រោងប្រព័ន្ធតាមដានគុណភាពទឹកនិងសាងសង់​​មជ្ឈមណ្ឌល​ព័ត៌មាននៅទន្លេមេគង្គនិង៣-គម្រោងពង្រឹងសមត្ថភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិនិងក្របខ័ណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ដែលដំណើរការអនុវត្តចាប់ពីពេលនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...