នគរបាល​ចរាចរណ៍​បាន​បន្ថែម​កិច្ចការងារ​លើ​ទិសដៅ​ផែនការ នាឱកាស​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​

1196
ចែករម្លែក

​ដោយ​: សេង​ឃួន / ក្រចេះ​: ក្នុងឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ នា​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​នេះ នគរបាល​ចរាចរណ៍ និង​នគរបាល​សណ្តាប់ធ្នាប់​បានរៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​នៅតាម​ស្ពាន​នានា ក្នុង​ទី​រួម​ខេត្ត​ពិសេស​តាម​បណ្តា​ស្ពាន​មាន​សភាព​តូចចង្អៀត ដែល​ងាយ​នឹង​កកស្ទះ​នៅតាម​ផ្លូវជាតិ​នានា ក៏ដូចជា​នៅតាម​ផ្លូវ ឆ្ពោះ​ទៅតាម​តំបន់​រមណីយដ្ឋាន ដើម្បី​បញ្ជៀ​ស​ពី​ការកកស្ទះ​។ លើសពីនេះ កម្លាំង​នគរបាល​អន្តរាគមន៍​ខេត្ត​ជាច្រើន​នាក់ បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​យាមល្បាត​ទាំង​ផ្លូវទឹក និង​ផ្លូវគោក និង​ត្រៀម​អន្តរាគមន៍ ឲ្យ​បាន​ទាន់ពេលវេលា​នៅ​រាល់​ករណី​ដែល​កើតមាន​។​

​លោក ហន ប៉ូច ស្នងការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​បានឱ្យដឹងថា មន្ត្រីនគរបាល​តាម​បណ្តារ ស្រុក​និង​ក្រុង​ត្រូវ​បន្ថែម​លើ​កិច្ចការងារ​លើ​ទិសដៅ​ផែន​ការលើក​កំពស់​សុ​វត្ថ​ភាព និង​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ដែល​និង​មកលេង​កំសាន្ត​នៅ​ខេត្តក្រចេះ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ​។​

​លោក​ស្នងការរង​បានបញ្ជាក់​ទៀតថា កិច្ចការងារ​ត្រួតពិនិត្យ​ល្បឿន​រថយន្ត និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គឺជា​ការងារ​ដែល​ចាំបាច់​ដែល​នគរបាល​នឹងត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ​ចាប់ ពី​ថ្ងៃនេះ​រហូតដល់​ចប់​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​។ ព្រោះ​កន្លងមក អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​កើតមាន​ភាគច្រើន​ត្រូវបាន​រកឃើញថា គឺ​ផ្តើមចេញពី​ការបើកបរ​មិន​គោរព​ច្បាប់​បើក​លើស​ល្បឿន​កំណត់ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង មិន​គោរព​សិទ្ធិ​អទិភាព ការដឹក​ទំនិញ​លើស​នឹង​ដឹក​អ្នកតំណើរ​លើស​កំណត់​ជាដើម​។​

​លោក ស្នងការរង​បាន​បន្ថែមទៀតថា ក្រៅពី​ការ​រឹតបន្តឹង​សុ​វត្ថ​ភាព​ចរាចរណ៍ តាមផ្លូវ​គោក ដូចជា​ការ ត្រួត​ពិ​ត្យ​គោលដៅ​លើ​មធ្យោបាយ​រថយន្តឈ្នួល​មុន និង​អនុញ្ញាត​ឲ្យ​ចេញ​ដឹកជញ្ជូន​អ្នកដំណើរ​។ ក្រៅពីនោះ នគរបាល​ចរាចរណ៍​ចរាចរណ៍​ផ្លូវទឹក បាន​ចុះ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​នៅតាម​អាជីវកម្ម​កំពង់ដរ​ចម្លង​នានា ក្នុង​ខេត្ត ជាមួយ គ្នា​នោះ​ការចុះ​ការពារ​សុវត្ថិភាព នៅតាម​តំបន់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​នានា ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​ផែនការ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម