Home ព័ត៌មានជាតិ សង្គម ស្ត្រីត្រូវបា...

ស្ត្រីត្រូវបានចាត់ទុកថា ជាតួយ៉ាងសំខាន់ ក្នុងសហគ្រិន នៃវិស័យទេសចរណ៍

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈ នៅក្នុងសិក្ខាសាលាស្តីពី សហគ្រិនស្ត្រី ក្នុងវិស័យទេសចរណ៍ និងការសិក្សា អំពីសក្តានុពលទេសចរណ៍ នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ” ស្ត្រីត្រូវបានគេចាត់ទុកថា ជាតួឯកយ៉ាងសំខាន់ នៅក្នុងសហគ្រិន នៃវិស័យទេសចរណ៍ ដ្បិតស្ត្រី មានភាពក្លាហាន ក្នុងការចូលរួមគ្រប់សកម្មភាពផ្សេងៗ “។

សិក្ខាសាលានេះ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តការងារ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់ តែប្រសើរឡើង ពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្មថ្មី ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារ សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។

លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ស្របតាមតម្រូវការ សហគ្រិនស្ត្រីអាស៊ាន កម្ពុជា មានបេសកកម្ម ក្នុងការពង្រឹងពង្រីក កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ សហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ បណ្តាញសហគ្រិនស្ត្រី នៅកម្ពុជា ប្រមូលផ្តុំដោយ តំណាងសមាគម និងសហព័ន្ធ តំណាងឱ្យស្ត្រី ក្នុងវិស័យធុរកិច្ច ដែលក្នុងនោះក៏មានស្ត្រី ក្នុងវិស័យទេសចរណ៍ផងដែរ។ ម្យ៉ាងទៀត ដើម្បីរក្សាលំនឹងអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ទន្ទឹមនឹងគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញ នូវវិធានការដោយឡែក និងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារទប់ទល់ និង ត្រៀមឱ្យបានរួចរាល់ សម្រាប់លំហូរទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមាន ការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ ក្នុងវិស័យទេសចរណ៍។

ដោយឡែក លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគីរី បានលើកឡើងថាៈ ស្ត្រីបានដើរតួយ៉ាងសំខាន់ នៅក្នុងសហគ្រិន នៃវិស័យទេសចរណ៍ ជាពិសេសស្ត្រី នឹងមានភាពអង់អាចក្លាហាន ក្នុងការចូលរួម គ្រប់សកម្មភាពផ្សេងៗ ដូចជា ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ជាដើម ។ លោកស្រី ក៏បានជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ ស្រ្តីក្នុងការចូលរួម គ្រប់សកម្មភាពនានា ក្នុងសង្គម ដើម្បីលើកកម្ពស់ ឧត្តមភាពស្ត្រី នៅក្នុងសង្គម និងចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ៕

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធាន «វប្បធម៌ ធម្មជាតិ និង អេកូទេសចរណ៍ » ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា៖ទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង ភ្នំតូច ធំជាច្រើន ចម្ការស្រល់ដែលជាជម្រកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ព្រមជាមួយនេះ ខេត្តមណ្ឌលគិរី ក៏មានសន្តិសុខ និងសុវត្ថិភាពល្អផងដែរ ដែលភ្ញៀវទេសចរអាចមកកម្សាន្តបានគ្រប់ពេលវេលា និងគ្រប់រដូវកាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...