Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​បុរស​...

​បញ្ជូន​បុរស​ម្នាក់​ដែល​គប់​កញ្ចក់​រថយន្ត ពេលយប់ ទៅ​សាលាដំបូង​ខេត្ត​

ដោយៈ គ្រញូង​/​បាត់ដំបងៈ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​គប់​កញ្ចក់​រថយន្ត ពេលយប់ ទៅ​សាលាដំបូង​ខេត្ត ក្រោយពី​ឃាត់ខ្លួន​ជននេះ នៅពេល​ធ្វើ​សកម្មភាព (​គប់​កញ្ចក់​) រថយន្ត​គេ នៅ​ម៉ោង ១០​និង​៤៥​នាទី យប់​ថ្ងៃទី​៧ តុលា នៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​លោក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត ឈ្មោះ ម៉ាន់ រ៉ គីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន បណ្តាលឱ្យ​បែក​កញ្ចក់​រថយន្ត ផ្នែក​ខាងក្រោយ តែ​មិន​បណ្តាលឱ្យ​រងរបួស​ដ​ល់​មនុស្ស​ឡើយ​។​ចំណែក​ជនសង្ស័យ មានឈ្មោះ សៀង សំ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ រូបគេ​ធ្លាប់ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​បែបនេះ ចំនួន ២ ដង​មកហើយ​។ ចំពោះ​មូលហេតុ នៃ​ការ​គប់​នេះ ព្រោះតែ​ខ្លួន​ខឹង​នឹង​រថ យន្ត បើកបរ​ពេលយប់ លឿនៗ​ពេក ៕S/

​រូប​ថ​តះ​ជ​នស​ង្ស៏​យ​ត្រូវ​បញ្ជូនទៅ​តុលា​
​ការ​ពីបទ​គប់​កញ្ចប់​ឡាន​គេ​ពេលយប់​
​រថយន្ត​បែក​កញ្ចក់​ខាងក្រោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...