ផ្លូវ​ស៊ី​វុត្ថា នឹងត្រូវ​ជួសជុល​ឡើងវិញ បន្ទាប់ពី​កប់​បំពង់​លូ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ

ដោយៈ​គូលែន / សៀមរាបៈ នៅ​ព្រឹក​ទី​៨ ខែតុលា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ ស្តីពី​គម្រោង​ការជួសជុល​ឡើងវិញ ផ្លូវ​ស៊ី​វុត្ថា បន្ទាប់ពី​កប់​បំពង់​លូ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្នុង​ក្រុង​សៀមរាប ក្រោម​ឥណទាន​សម្បទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោម​វត្តមាន លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​នេះដែរ បានបញ្ជាក់​ថាៈ កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ កប់​បំពង់​លូ សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្រុង និង​ការងារ​ជួសជុល ផ្លូវ​ស៊ី​វុត្ថា ក្រុង​សៀមរាប ដែលជា​ឥណទាន​សម្បទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។​

​លោក​បាន​បន្តថាៈ ផ្លូវ​ស៊ីវ​ត្ថា​នេះ បាន​ត្រូវ​កប់​បំពង់​លូ ចាប់ពី​ស្តុ​ប​សុខា រហូតដល់​វត្ត​ចក ដែល​គម្រោង​នេះ សាងសង់ ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្រុង​ផងដែរ ហើយ​គម្រោង​នេះ ជា​ឥណទាន​សម្បទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្រុង​។​
​ជាមួយនឹង​ការសាងសង់​គម្រោង​នេះ បាន​កប់​បំពង់​លូ​រួចរាល់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងធ្វើ​ការសាងសង់​ផ្លូវ​នេះ​ឡើងវិញ​៕S/

​រូបភាព​: កិច្ចប្រជុំ​ស្តីពី​គម្រោងការ​ជួសជុល​ឡើងវិញ​ផ្លូវ​ស៊ី​វុត្ថា​បន្ទាប់ពី​កប់​បំពង់​លូ​នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្នុង​ក្រុង​សៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular