ដោយៈវ៉ៃកូ/ស្វាយរៀង:កាលពីព្រឹកថ្ងៃទី៨ខែតុលាលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានទទួលជួបលោកម៉ាសាហ៊ីរ៉ូមិកាមិ(MasahiroMIKAMI)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។វត្តមានលោករាជទូតជប៉ុននៅទឹកដីខេត្តស្វាយរៀងគឺដើម្បីស្វែងយល់បន្ថែមពីសក្តានុពលនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ។

លោកអភិបាលខេត្តបានជម្រាបលោកឯកអគ្គរាជទូតជប៉ុនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗរួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានា។ក្នុងនោះក្រុមហ៊ុនជប៉ុនក៏បានបណ្តាក់ទុនវិនិយោគជាច្រើនក្រុមហ៊ុនដែលបានផ្តល់ការងារដល់់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងនិងមកពីតាមបណ្តាខេត្តសរុបជាងប្រាំបីម៉ឺននាក់ ។

លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្តព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងអរគុណចំពោះលោកឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត៕S/

