រដ្ឋលេខា​សង្គម​កិ​ច្ចៈ យើង​ចង់​ដោះស្រាយ​បញ្ហា​នៅ សុវណ្ណ​កុមារ ឱ្យបាន​ឆាប់​តាម​ដែល​អាច

ដោយៈ មេសា​/ភ្នំពេញៈ លោក សំហេង បុរស រដ្ឋលេខាធិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជា​ប្រធាន​គណៈកម្មការ ដើម្បី ដោះស្រាយ​បញ្ហា​ផ្សេងៗ នៅក្នុង​អង្គការ សុវណ្ណ​កុមារ ភី អិ​ល ស៊ី បានលើកឡើង​ពី​ឆន្ទៈ​របស់​គណៈកម្មការ​នេះ​ថា “ យើង​មិន​ចង់​អូសបន្លាយ​បញ្ហា​នៅ​អង្គការ សុវណ្ណ​កុមារ នេះ​ឱ្យ​យូរ​វែងឆ្ងាយ​ទៀត​ទេ ពោលគឺ​យើង​ចង់​បញ្ចប់​ឱ្យ​ឆាប់​តាម​ដែល​អាច ប៉ុន្តែ​គោលដៅ​ធំ​គឺ ដើម្បី ឧ​ត្ត​ម​ប្រយោជន៍​កុមារ កម្ពុជា ហើយក៏ ដើម្បីឱ្យ​ប្រកា​ដ​ថា មានការ​រំលោភបំពាន​ចំពោះ​កុមារ​ដូច​ការចោទប្រកាន់​មែនដែរ ឬ អត់​ដែរ “ ។​

លោក សំហេង បុរស ប្រធាន​គណៈកម្មការ ដើម្បី ដោះស្រាយ​បញ្ហា​ផ្សេងៗ នៅក្នុង​អង្គការ សុវណ្ណ​កុមារ ភី អិ​ល ស៊ី ថ្លែង​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ ( រូបៈ មេសា )


​លោក សំហេង បុរស ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ ដើម្បី ដោះស្រាយ​បញ្ហា​ផ្សេងៗ នៅក្នុង​អង្គការ សុវណ្ណ​កុមារ នៅឯ​ទីស្តីការក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ នេះ ដោយមាន​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូចជា​ក្រសួង យុត្តិធម៌ ក្រសួងមហាផ្ទៃ និង តំណាង​អង្គការក្រៅរដ្ឋាភិបាល​ពាក់​ព័ន្ធ​សំខាន់​ឈ មាន​ត​ណា​ង​អង្គការ UNICEF ជាដើម ។


​ជាល​លទ្ធផល នៃ កិច្ចប្រជុំ​នោះ អង្គប្រជុំ បាន​ព្រមព្រៀងគ្នា​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​លោក ភី ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព កុមារ នៃ ក្រសួង​សង្គមកិច្ច ជា​ប្រធាន ដោយមាន​សមាជិក ជា​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក​របស់​គណៈកម្មការ​អន្តរក្រសួង​នោះ​ស្រាប់ ហើយ​ក្រុមការងារ​នេះ មាន​កាតព្វកិច្ច​ចុះ​ស្រាវជ្រាវ​រក​ការណ៍​ពិត ពាក់ព័ន្ធ​នឹង​ទំនាស់ និង បណ្តឹង​នានា ដែល​បាន​កើតចេញ ឬ ពាក់ព័ន្ធ​ទៅនឹង​អង្គការ​សុវណ្ណ​កុមារ ហើយ​តាម​ការ​ព្រមព្រៀងគ្នា នៃ អង្គប្រជុំ​ខាង​រយៈពេល​កន្លះ​ថ្ងៃនេះ ក្រុមការងារ នោះ មាន​ពេលវេលា​មួយ​សប្តាហ៍​ក្រោយនេះ ដើម្បី ប្រមូល​ភស្តុតាង​នានា មក​រាយការណ៍​ជូន​គណៈកម្មការ​អន្តរក្រសួង ដើម្បី រក​ដំណោះស្រាយ​តទៅទៀត ។​


​គប្បី​ត្រូវបាន​ជម្រាបជូន​ថា អង្គការ សុវណ្ណ​កុមារ ចាត់ទុកថា​ជា​អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​ស្តង់ដារ​ខ្ពស់​មួយ នៅ កម្ពុជា ប៉ុន្តែ​កាលពី​ប្រមាណ​ជាមួយ​ឆ្នាំ​ចុងក្រោយ​នេះ មាន ទំនាស់​កើតឡើង​នៅក្នុង​ចំណោម​ថ្នាក់ដឹកនាំ ហើយ អ្នកមាន​ឥទ្ធិពល​នៅ​ពីក្រោយ​អង្គការ​មួយ​នេះ បាន​យក​ជនបរទេស​ម្នា​ក់ម​ក​គ្រប់គ្រង​ជំនួស ប្រធាន​អង្គ​ការដែល​កំពុងមាន​បញ្ហា ហើយ​អ្នក​មក​ជំនួស​រូបនោះ ក៏បាន​ចាប់ផ្តើម​ចោទប្រកាន់​ប្តឹងទៅ​ប្រធាន​ចាស់ នៃ អង្គការ ដោយ​រួមទាំង​ការរំលោភបំពាន​សិទ្ធិ​កុមារ និង អំពើពុករលួយ​ជាដើម​ផង​ទៀត ។


​បន្ទាប់មក ក៏មាន​បុគ្គលិក​ជាច្រើន នៃ អង្គការ​នេះ ដោយ​រួមទាំង​ប្រធាន​ចាស់​ផង បានដាក់​ពាក្យ​ប្តឹងទៅ​អ្នក​មក​ជំនួស​នោះ​វិញ​ទៅ​តុលាការ ដែរ ពីបទ​រំលោភបំពាន​ផ្សេងៗ តាំងពី​ពេលដែល​គាត់ ( អ្នក​មក​គ្រប់គ្រង​ថ្មី ) ចូល​មកដល់​បរិវេណ​អង្គការ​នេះ ដូចជា​ការបញ្ឈប់​បុគ្គលិក​ពី​ការងារ និង ចាក់សោ​របង​អង្គការ មិនឱ្យ​បុគ្គលិក​ចេញចូល​ធ្វើការ​ជាដើម ដែលជា​សរុបទៅ​គឺ​បណ្តឹង​ទាំងនោះ ហួស​ពី​ដែន​សមត្ថកិច្ច នៃ ក្រសួង​ណា​តែមួយ​ម្នាក់ឯង ខណៈ​ក្តីបារម្ភ​ចំពោះ​កុមារ​ដែល​កំពុងស្នាក់នៅ​ក្នុង​អង្គការ​នេះ ក៏​នៅតែមាន​ចំពោះ​អ្នកពាក់ព័ន្ធ​នៅឡើយ បើទោះបីជា​ត្រូវបាន​អ្នក​មក​គ្រប់គ្រង​ថ្មី អះអាងថា កុមារ​ទាំងនោះ​កំពុង​រស់នៅក្នុង​សភាព​សុខសាន្ត និង ប្រកបដោយ​សុខុមាលភាព​ល្អប្រសើរ​ជាង​មុន ក៏ដោយ ។​


​ដោយហេតុនេះ​ទើប លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​មួយ ដើម្បី ដោះស្រាយ​វិវាទ​នេះ ដោយមាន​សមាសភាព​ម​ក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ដូចជា​ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និង អង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​សំខាន់ៗ​ខ្លះទៀត ។​


​ដូច្នេះ​ចាប់ពី​ថ្ងៃទី ០៨ ខែ តុលា នេះ​ទៅ ចំពោះ​លទ្ធផល​ជា​យ៉ាងណា​នោះ គេ​ត្រូវ​រង់ចាំ​រហូតដល់​សប្តាហ៍​ក្រោយ​មួយទៀត ៕ Kh

អ្នកចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់ ប្រធាន​គណៈកម្មការ ដើម្បី ដោះស្រាយ​បញ្ហា​ផ្សេងៗ នៅក្នុង​អង្គការ សុវណ្ណ​កុមារ ភី អិ​ល ស៊ី ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...