ដោយគូលែន/សៀមរាប: កាលពីរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ លោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅកម្ពុជា រួមជាមួយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបនិងជាប្រធានក្រុមការងារសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩។បានធ្វើទស្សនកិច្ចសិក្សាអំពីការជ្រើសរើសគ្រួសារគោលដៅរបស់គម្រោងសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩បានចុះទស្សនកិច្ចក្រុមគ្រួសារគោលដៅគម្រោងចំនួន០២គ្រួសារនៅភូមិខ្នារឃុំចន្លាសដៃ ស្រុកក្រឡាញ់។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បាននិយាយថា ទស្សនកិច្ចសិក្សា អំពីការជ្រើសរើសគ្រួសារគោលដៅរបស់គម្រោងសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩ រយៈពេលមធ្យម និងវែង ទៅដល់ពលករដែលរងគ្រោះបំផុត។ជាពិសេសស្ត្រី ស្ត្រីជាមេគ្រួសារក្នុងគាំទ្រសកម្មភាពរកប្រាក់ចំណូល តាមរយៈកញ្ចប់សមាហរកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ (គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ) ។
លោកស្រីបានបន្តថាប្រតិភូបានធ្វើការទស្សនកិច្ចក្រុមគ្រួសារដែលអង្គការទស្សនពិភពលោកទទួលបានការគាំទ្រគម្រោងពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) សម្រាប់អនុវត្តសកម្មភាព ក្នុងការគាំទ្រសកម្មភាពរកប្រាក់ចំណូល តាមរយៈកញ្ចប់សមាហរកម្មសេដ្ឋកិច្ចជាបុគ្គល ក្រុមសហគមន៍ ដល់ប្រជាពលរដ្ឋដែលធ្លាប់បានចំណាកស្រុកទៅក្រៅប្រទេស ដែលមានជីវភាពគ្រួសារក្រីក្រ។

លោកស្រីអភិបាលរង បានបញ្ជាក់ថា គម្រោងសាកល្បងនេះ សម្រាប់ខេត្តសៀមរាប បានធ្វើការជ្រើសរើសស្រុកគោលដៅសម្រាប់អនុវត្ត មាននៅស្រុកក្រឡាញ់ ដែលអនុវត្តគម្រោងដោយអង្គការទស្សនពិភពលោក ស្រុកជីក្រែង អនុវត្តគម្រោងដោយអង្គការការីតាស់។ ដោយឡែកស្រុកសូទ្រនិគម និងស្រុកអង្គរជុំ អនុវត្តគម្រោងដោយររដ្ឋបាលសាលាខេត្តសៀមរាប ដែលមានការចូលរួមអនុវត្តដោយគាំទ្របច្ចេកទេសពីមន្ទីរជំនាញ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាណនិងនេសាទ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារីខេត្ត ។

ក្នុងផ្តល់ជាវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរខ្នាតតូច និងជំនាញផ្នែកសិកម្ម (ដាំបន្លែ និងចិញ្ចឹមសត្វជាដើម) និងសូមអោយបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅក្រៅប្រទេស ក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដោយងាកមកប្រកបរបរ ឬធ្វើការងារក្នុងស្រុកវិញ៕S/
រូបភាព: ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ធ្វើទស្សនកិច្ចសិក្សា អំពីការជ្រើសរើសគ្រួសារគោលដៅរបស់គម្រោងសាកល្បងក្នុងការបន្សាំផលប៉ះពាល់ដោយជំងឺកូវីដ១៩៕គូលែន