ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖លេខាធិការដ្ឋានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត(គជខ)ខេត្តបន្ទាយមានជ័យបានរៀបចំការប្រជុំផ្សព្វផ្សាយដល់គណបក្សនយោបាយនិងភាគីពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅបន្ទាយមានជ័យ។
លោកយ៉ង់សក្តិប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖កិច្ចប្រជុំថ្ងៃនេះគឺដើម្បីឱ្យភាគីពាក់ព័ន្ធស្តីពីកិច្ចសហការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០។

សូមបញ្ជាក់ថាៈមានគណបក្សនយោបាយ៦បានចូលរួម៖១,គណៈបក្សហ្វុនស៊ិនប៉ិច២,គណៈបក្សខ្មែររួបរួមជាតិ៣,គណៈបក្សប្រជាជនកម្ពុជា៤,គណៈបក្សខ្មែរឈប់ក្រ។៥,គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ៦,គណបក្សខ្មែរស្រឡាញ់ជាតិ។
លោកយ៉ង់ សក្តិ បានឱ្យដឹងបន្តថា៖ ខេត្តបន្ទាយមានជ័យមានឈ្មោះនិងបញ្ជីអ្នកបោះឆ្នោតនៅ៦៥ឃុំ សង្កាត់នៃ៩ស្រុកក្រុងទូទាំងខេត្តចំនួន៨៧.៣៣០នាក់។អ្នកមានអត្តសញ្ញាណប័ណ្ណប្រភេទ៣ចំនួន២៤.២៤៣នាក់។អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រភេទ ៣មានចំនួនសរុប ៣៩.០៤០នាក់ ។

អ្នករកមិនទាន់ឃើញសរុប២៤.០៤៧នាក់។ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នោះអត្តសញ្ញាណប័ណ្ណប្រភេទ១និងប្រភេទទី២អស់សុពលភាព។គឺបានតែអត្តសញ្ញាណប័ណ្ណប្រភេទ៣តែប៉ុណ្ណោះអាចចុះឈ្មោះបាន។ការ ចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងខេត្ត។
លោកលី សារី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។តាមរយៈការស្រង់និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាពដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមា ន ឯកសារ ជា សំអាងត្រឹមត្រូវ និងច្បាស់លាស់ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។
ការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ការចុះឈ្មោះបោះឆ្នោតសំដៅលើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក៕S/
រូបថត៖លោកលីសារីលោកយង់សក្តិនិងមន្ត្រីអាជ្ញាធរសមត្ថកិច្ចតំណាងគណបក្សពាក់ព័ន្ធក្នុងកិច្ចប្រជុំផ្សព្វផ្សាយ (រូប ៖ ភ្នំស្វាយ )