​កម្ពុជា សង្ឃឹមថា សហគ្រាស​តូច និង​មធ្យម នឹងមាន​សក្តានុពល​វិញ

ដោយៈ ពៅ​និមល / ភ្នំពេញៈ ជាការ​ឆ្លើយតប ទៅនឹង​វិបត្តិ​កូ​វីដ​១៩ និង​ដើម្បី​ជួយ​ដល់ វិស័យ​ឯកជន ងើបឡើង​វិញ អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍ ឧស្សាហកម្ម (UNIDO) បានរៀបចំ និង​បោះ​ពុ​ម្ភ​សៀវភៅ ផ្សព្វផ្សាយ​គោលការណ៍ ណែនាំ​បច្ចេកទេស សម្រាប់​ផ្លូវ​ឆ្ពោះ ទៅ​និរន្តរភាព​អាជីវកម្ម​។​

​ដើម្បី​ទទួលបាន​សៀវភៅ​នេះ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ មាន​រៀបចំ​ពិធី​ប្រគល់ ទទួល​សៀវភៅ​ផ្សព្វផ្សាយ គោលការណ៍​ណែនាំ​បច្ចេកទេស សម្រាប់​ការស្តារ​អាជីវកម្ម​ឡើងវិញ របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម (MSMEs) នៅ​កម្ពុជា ក្រោម​វត្តមាន​លោក​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ទីស្តីការក្រសួង​។​

​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អរគុណ​ដល់​អង្គការ UNIDO ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង បោះពុម្ព​សៀវភៅ​ណែនាំ​បច្ចេកទេស​នេះ ជា​ភាសា​អង់គ្លេស ហើយ​អ្នកជំនាញ នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​និង​សិប្បកម្ម បាន​សហការ​បកប្រែ ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​សៀវភៅ​នេះ មានគុណ​សម្បត្តិ និង​ជា​ត្រីវិស័យ ជួយ​ដល់​អាជីវកម្ម​ខ្នាត មីក្រូ តូច​និង​មធ្យម អាច​ទាញ​សក្តានុពល និង​ការ​ងើបឡើង​វិញ ក្នុងអំឡុងពេល និង​ក្រោយ នៃ​វិបត្តិ​កូ​វីដ​១៩ ក៏ដូចជា​ការត្រៀម​ដោះស្រាយ បញ្ហា​កើតឡើង ប្រហាក់ប្រហែលគ្នា​នេះ ជាយថាហេតុ​។

​លោក សុខ ណារិន តំណាង​អង្គការ UNIDO ប្រចាំ​កម្ពុជា បានលើកឡើង​ថាៈ ការិយាល័យ​អង្គការ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ក៏បាន​រៀបចំ​បង្កើត​វេ​ប​ផ​តធល ដើម្បី​ជួយ​ដល់ សហគ្រាស​ទាំងនេះ ក្នុងការ​ចាប់ផ្តើម និង​ស្តារឡើងវិញ ព្រមទាំង​ធ្វើឱ្យ​អាជីវកម្ម របស់​ពួកគេ មាន​ភាពល្អ​ប្រសើរឡើង​។ លោក​បាន​បន្តថាៈ ឯកសារ​ទាំងនេះ បង្ហាញ​ពី​មធ្យោបាយ នៃ​ការកសាង​ឡើងវិញ និង​កំណត់​ផ្នែក​អាជីវកម្ម ដែល​សហគ្រាស​ទាំងនេះ អាចមាន​សក្តានុពល ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​។ ជាពិសេស​មាន​ឯកសារ ទាក់ទង​នឹង​ការគ្រប់គ្រង ផ្នែក​ប្រតិបត្តិការ កម្លាំង​ពលកម្ម សុខភាព និង​សុវត្ថិភាព​ការងារ​។​

​លោក​បាន​បញ្ជាក់ថាៈ អង្គការ ក៏បាន​រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​ឯកសារ មួយទៀត ទាក់ទង​នឹង​ការវិវត្តន៍ នៃ​ឌីជីថល និង​ការស្តារ​ឧស្សាហកម្ម​ឡើងវិញ ដើម្បី​ផ្តល់​ជា​គុណប្រយោជន៍ ក្នុងការ​ពិចារណា យកមកប្រើ​ប្រាស់ ក្នុងការ​ព​ន្លឿ​ន ឌីជីថល​រូបនីយកម្ម ពិសេស​ជួយ​ស្តារ​អាជីវកម្ម ឱ្យបាន​កាន់តែ​ឆាប់រហ័ស​។


​ដោយមាន​ការចង្អុលបង្ហាញ និង​ណែនាំ​របស់លោក​រដ្ឋមន្ត្រី ឯកសារ​ណែនាំ និង​ខិតប័ណ្ណ​ទាំងនេះ ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ ដែល​សហគ្រាស​គ្រប់​ប្រភេទ អាច​យកទៅ​ប្រើប្រាស់​បាន​។ ឯកសារ​ទាំងនេះ ផ្តល់នូវ​គន្លឹះ ជាច្រើន​ពី​ស្តង់ដារ អន្តរជាតិ ដែលមាន​ស្រាប់ ក៏ដូចជា​ប្រភព ទាក់ទង​នឹង​ការកែលំអរ​ឧស្សាហកម្ម ដែល​សហគ្រាស អាច​យកមកប្រើ​ប្រាស់ ក្នុង​សកម្មភាព​ប្រ​តិ្ត​ប​ត្តិ​ការ និង​ជួយ​ដោះស្រាយ នូវ​ការគំរាមកំហែង ឬ​ការរំខាន​ដែល​សហគ្រាស អាច​នឹង​កំពុង​ប្រឈម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...