ការប្តូរ​តំណែង ជា​រឿង​ធម្មតា សម្រាប់​​ប្រទេស​ប្រជាធិប្បតេយ្យ​


ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​តំណែង​តួនាទី របស់​មន្ត្រីរាជការ​សាធារណៈ គឺជា​រឿង​ធម្មតា នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។ ប្រសាសន៍​នេះ ត្រូវបាន​លើកឡើង នៅ​ពេ​ល​លោក បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​ប្រកាស​ការចូល​កាន់តំណែង​ថ្មី របស់​អភិបាល​ស្រុក​កោះ​ញែក នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ឌឹ​ម នី បាន​ត្រូវ​ប្រកាស​ឱ្យចូល​កាន់តំណែង​ថ្មី ជា​អភិ​បាលស្រុក​កោះ​ញែក ជំនួស​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច ទៅ​ក្រសួង​មហាផ្ទៃ​វិញ​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​បន្ថែមថាៈ ការទទួលបាន​មុខតំណែង នៅពេលនេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង យកចិត្តទុកដាក់ បំពេញ​តួនាទី ភារកិច្ច របស់លោក ឌឹ​ម នី នាពេល​កន្លងមក រហូត​ដល់​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត ផ្ដល់​ទំនុកចិត្ត ប្រគល់​ភារកិច្ច​ដ៏​សំខាន់​នេះ ។

​លោក ឌឹ​ម នី អភិបាលស្រុក​កោះ​ញែក​ថ្មី បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាលខេត្ត ដែល​បានផ្ដល់​មុខតំណែង ដ៏​សំខាន់​នេះ ហើយ​លោក​បាន​ប្ដេជ្ញាចិត្ត បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ដោះស្រាយ​បញ្ហា​ជូន ប្រជា​ពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង សហការ​ជិតស្និទ្ធ ជាមួយនឹង​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​ជំនាញ ក្នុងការ​ការពារ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ទាំង​ឡាយ ដែល​កើតមាន នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...