Home ព័ត៌មានជាតិ សង្គម ​ការរៀបចំ​វិញ...

​ការរៀបចំ​វិញ្ញាបនបត្រ​ផ្ទេរប្រាក់​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក​

​ដោយៈ គ្រញូង​/​បាត់ដំបងៈ នៅ​សាលប្រជុំ B2 នៃ​សាលាខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការរៀបចំ​វិញ្ញាបនបត្រ ផ្ទេរប្រាក់​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ដែល​បាន​ផ្ទេរ​ទៅឱ្យ រដ្ឋបាល​ក្រុង ស្រុក​។​

​លោក​តំណាង មន្ទីរ​មុខងារសាធារណៈ​ខេត្ត បានធ្វើ​បទ​បង្ហាញ អំពី​នីតិវិធី នៃ​ការរៀបចំ​វិញ្ញាបនបត្រ ការផ្ទេរ​ប្រាក់បៀវត្ស មន្ត្រីរាជការ​ស៊ីវិល ដែល​បានធ្វើ​
​សមាហរណកម្ម​បុគ្គលិក ទៅ​រដ្ឋបាល​ក្រុង ស្រុក ដោយ​យោងតាម​លិខិត​លេខ ៣៣២១ ម​ស​.​គ្រព​ឯក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ របស់​
​ក្រសួង​មុខងារសាធារណៈ បាន​ណែនាំ​ដល់​មន្ទីរ​មុខងារសាធារណៈ​រាជធានី ខេត្ត ក្រុង ស្រុក និង​មន្ទីរ អង្គភាព​នានា ដែល​ពាក់ព័ន្ធ ត្រូវមាន​កិច្ចសហការ ជាមួយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ក្នុងការ​រៀបចំ​ការចេញ​វិញ្ញាបនបត្រ ផ្ទេរប្រាក់​បៀវត្ស មន្ត្រីរាជការ​ស៊ីវិល ដែល​បានធ្វើ​សមាហរណកម្ម ផ្តាច់​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ឱ្យបាន​រួចរាល់ យ៉ាងយូរ​ត្រឹម ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​៕S/

​រូប​ថ​តះ​លោក​អ៊ិ​យ សុធាវី​អភិបាលរង​
​ខេត្ត​មានមតិ ម​ន្ទ្ទី​រ​ជំនាញ​នានា​ជុំវិញ​ខេត្ត​ចូលរួម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...