ដោយៈ គ្រញូង/បាត់ដំបងៈ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធាន គណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។

បាននាំយកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសព លោក ប៊ុន សាខន ជានិវត្តជន៍ និងជាអតីតនាយការិយាល័យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដែលលោកបាន ទទួលមរណភាព កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨ យប់ ក្នុងអាយុ ៦៩ ឆ្នាំ ដោយរោគាពាធិ ហើយសពកំពុងតំកល់ធ្វើបុណ្យ ក្នុងលំនៅដ្ឋាន ស្ថិតនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៕S/

រូបថតះលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុននិងសហការីបានប្រគល់ថវិកាមរណ:សង្គ្រោះដល់ក្រុមគ្រួសារសព