Home ព័ត៌មានជាតិ សន្តិសុខ ១៦១​ថ្ងៃ​៖​មន...

១៦១​ថ្ងៃ​៖​មនុស្ស​៦៥៨​នាក់​ស្លាប់ និង​របួស​ជាង​២​ពាន់​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មនុស្ស​ចំនួន​ជាង ៦៥០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​រងរបួស​ធ្ងន់​ស្រាល​ជាង ២​ពាន់​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១៦១​ថ្ងៃ និង​ត្រួតពិនិត្យ​ផាកពិន័យ​យានយន្ត​ជិត ១៩​ម៉ឺន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែតុលា​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៦១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ បានកើត​ឡើង ១៣២៧​លើក ស្លាប់​មនុស្ស​ចំនួន ៦៥៨​នាក់ របួស​ចំនួន ២.០៦៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១.២៣៨​នាក់​។សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៤​លើក ស្លាប់ ៤​នាក់ និង​របួស ៣​នាក់ ក្នុងនោះ​របួសស្រាល ១​នាក់ និង​ធ្ងន់​២​នាក់​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៦១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៨៧០៦២​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៣៨៣៤៨​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៨៧១៤​គ្រឿង (​រថយន្ត​តូច ៤១៧៨៥​គ្រឿង និង​រថយន្ត​ធំ ៦៩២៩​គ្រឿង​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អង្គការ​ឃែ ផ្តល់​សំភារ ដ...

ដោយៈ មុនី រ័ត្ន / ភ្នំពេញ...

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ចុះបង្ក្រាប​បទល្មើស​នេសាទ...

ដោយ​: គ្រញូង / បាត់​ដុះ​ប...

មនុស្ស​ជាង ៩០០​នាក់​ស្លាប...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...