ដោយៈចាន់តូ/ភ្នំពេញ:ជនសង្ស័យចែកចាយគ្រឿងញៀន ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានឃាត់ខ្លួនឆែកឆេរឃើញក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន២ កញ្ចប់តូច កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២០។
ដោយមានការបញ្ជាពីលើកវរេសនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអនុសេនីយ៍ឯក នាង ឧមត្ត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានចុះប្រតិបត្តិការចាប់ករណីចែកចាយគ្រឿងញៀនស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ហ៊ុន សៅមេសា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅ តូបជួលក្នុងផ្សារសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមលោក នាង ឧត្តម នាយប៉ុស្ដិ៍ត្រពាំងក្រសាំង បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យគឺកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋស្របពេលប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់ថាមានការចែកចាយគ្រឿងញៀនកម្លាំងសមត្ថកិច្ចបានល្បាតទៅដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យម្នាក់ក្នុងតូបនៅផ្សារសាមគ្គី ក៏ឃាត់ធ្វើការឆែកឆេរក៏ប្រទះឃើញក្រាមសថ្លា២កញ្ចប់ តូច សង្ស័យជាសារធាតុញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

វត្ថុតាងដកហូតបានរួមមាន ក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន ២ កញ្ចប់ ថង់តូច ។ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាវត្ថុតាងខាងលើពិតជារបស់គេពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងសមត្ថកិច្ចកំពុងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕S/


