Home ព័ត៌មានជាតិ សន្តិសុខ ​ក្នុង​ខេត្តព...

​ក្នុង​ខេត្តព្រះវិហារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចាប់​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅនេះ​មាន​ក្រុម​រថយន្ត​ដឹកឈើ​អត់​ច្បាប់​ជាច្រើន​គ្រឿង​ចេញពី​ខេត្តព្រះវិហារ​យកទៅលក់​នៅតាម​បណ្តា​ខេត្ត​មួយចំនួណ​ដូចជាៈ​ខេត្ត​ឩ​ត្ត​រ​មានជ័យ​នឹង​ខេត្ត​សៀ​បរាប​។​ក្រុម​រថយន្ត​ដឹកឈើ​ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​តែង​រកស៊ី​ឈើ​ល្មើសច្បាប់​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា​ចែ​មុំ​៣​ខេត្ត​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​កាលពី​យប់​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅនេះ​ក្រុម​អ្នក​សា​ព័ត៌មាន​បាន​ចុះទៅ​ថត​ផ្តិត​យក​នូវ​សកម្មភាព​រថយន្ត​ដឹកឈើ​ទ្វារ​កែច្នៃ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ​ចែ​មុំ​។​ដែល​រថយន្ត​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​អូរ​ជុ​ញ​ឆ្លងកាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​។​ជាពិសេស​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ដែលជា​កន្លែង​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ឆ្ពោះ​នោះ​ឆ្ពោះទៅកាន់​ស្រុក​ត្រពាំង​ប្រាសាទ​នឹង​ស្រុក​អន្លង​វែង​។​

​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​របស់​មេ​ឈ្មួញ​ឈ្មោះ​ចែ​មុំ​រហ័ស​នាម​៣​ខេត្ត​នេះ​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បាន​ឆ្លើយថាៈ​លោក​មិនបាន​ដឹង​ទេ​ដោយ​ឈើ​ទាំងអស់នេះ​គេ​ដឹក​ចេញពី​តំបន់​អូរ​ជុ​ញ​មកវិញ​។​លោក​មិនដឹងថា​គេ​មានច្បាប់​ឬ​មិនមាន​នោះទេ​លោក​ឱ្យ​អ្នក​សា​ព័ត៌មាន​សួរ​ទៅ​លោក​រ័ត្ន​ចំរើន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រីង​ធំ​រំដោះ​ស្រែ​នោះ​ទៅ ព្រោះ​គេ​នៅ​នឹង​គល់​ហ្នឹង​ស្រាប់​។​


​លោក​រ័ត្ន​ចំរើន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រីង​ធំ​រំដោះ​ស្រែ​លោក​ថាៈ​បើសិនជា​អ្នក​សា​ព័ត៌មាន​បានឃើញ​រថយន្ត​ដឹកឈើ​នោះ​លោក​ឱ្យ​អ្នក​សា​ព័ត៌មាន​ឃាត់​រថយន្ត​ល្មើស​នោះ​ឱ្យ​ជាប់​ទៅ​លោក​នឹង​ទៅ​ចាប់​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រទះឃើញ​សព​នារី​ម្នាក់អណ...

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្ន...

បង់​ក្លា​ដែស បន្ត​រើ​ទីតា...

​ប្រែ​សម្រួលៈ​វាសនា​/​ដា​...

ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នា...

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហន...

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...