Home ហោរាសាស្ត្រ ថ្ងៃទី​៩ ខែតុ...

ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​អ្វីមួយ​ចូលមក​កកូរ​ផ្លូវចិត្ត ត្រូវធ្វើ​មិនដឹង​មិន​ឭ​ឬ​ថ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ថមថយ​ចុះ​ហេតុនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​នៅក្នុង​ពេលនេះ​មិន​គប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ប្រទាំង​ប្រទើស​ចិត្ត​គ្នា​បន្តិច​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ពាក់ព័ន្ធ​ទៅនឹង​ឯកសារ​ឬ​ប្រាក់កាស​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវមាន​អារម្មណ៍​មួម៉ៅ​ឬ​តប់​ប្រ​ម៉​ល់​ច្រើន​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​មានតែ​រឿង​រាវ​ជម្លោះ​វិវាទ​អសារ​ឥត​ការ​ប៉ុណ្ណោះ​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​មាន​ភាព​តានតឹង​ច្រើន​ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ទាំង​ការងារ​,​បញ្ហា​ប្រាក់កាស​និង​រឿង​ផ្ទាល់ខ្លួន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​និង​មាន​សុខដុម​ផង​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​លោកអ្នក​ចាត់ចែង ឬ​ដោះ ស្រាយ​បញ្ហា​ឯកសារ​ចាស់​ឬ​រឿង​រាវ​ចាស់ៗ​ចេញ​ក៏​ប្រសើរ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សុខដុម​ល្អ​ហើយ​ការប្រកប​ការងារ អ្វី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាពចុះ​សម្រុង​គ្នា​ល្អ​ណាស់ដែរ​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ណាត់​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​តែង​ទទួល ផល​គ្រាន់ ជាទី​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​។​ក្រៅពីនេះ​បើជា​អ្នក​ប្រកប​ជំនួញ​តូចធំ​លោកអ្នក​បើ​ចង់​បន្ថែម​ដើមទុន​ក៏​អាច​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​មាន​ភាព​លូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ពិសេស​មាន​បញ្ហា​ច្រើន​ហេតុនេះ ត្រូវ​អត់ធ្មត់​បន្តិច​ទើប​គ្មាន​បញ្ហា​ឧបទ្រពចង្រៃ​ចូលមក​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​សៅហ្មង​បន្តិច​តែ​មុខរបរ​មាន​ស្ថានភាព ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​លេងល្បែង​ស៊ីសង​ឡើយ​ពីព្រោះថា​មានតែ​អន្តរាយ​ច្រើនជាង​និង​ក្រៅពីនេះ​ការបំពេញ​ការងារ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ខុស​របៀប​ពេក​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយផង​។​ ការងារ​តូចធំ​លោកអ្នក​ត្រូវ​ពុះពារ​ទើប​មិន​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ខាងមុខ​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​បំពេញការងារ​តែង​ឆាប់​ចប់​និង​ទទួលជោគជ័យ​ភាគ ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ហើយ​បើ​ចង់​ផ្លាស់ប្តូរ មុខរបរ​ជាការ​ប្រពៃ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​ណាមួយ​សំខាន់​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។ ក្រៅពី នេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ហើយ​ការបំពេញ​ការងារ​មាន​ភាព​ភ្លឺ​ថ្លា​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​ក៏​តែង​ទទួល​ការឆ្លើយតប​ល្អៗ​មកវិញ​ជានិច្ច​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ កើតឡើង​ត្រូវ​ឆ្លងកាត់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ផង​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​ហោង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...

ប្រជុំ​ប្រចាំខែ​របស់​លេខា...

​ដោយ​: គូលែន / សៀមរាប​: ន...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...