ដោយៈចាន់តូ/ភ្ភ្នំពេញ:នារីម្នាក់បេីករថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលវេលាម៉ោងប្រមាណ៨យប់ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

រថយន្តបង្កម៉ាក អូឌីQ7 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AQ-0805 បបេីកបរដោយនារីឈ្មោះហ្វា ណូតអីម៉ា អាយុ២០ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ86 ភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា ។នារីនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ រីឯម៉ូតូម៉ាក ហុងដាឌ្រីម C125ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1P.1443 ជិះដោយបុរសឈ្មោះ ខន សុភួន អាយុ២៤ឆ្នាំ មានលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញភាគីខាងម៉ូតូធ្វេីដំណេីរតាមផ្លូវបេតុងក្នុងបុរី រ៉ូយ៉ាល់មេគង្គ ទិសដៅពីលិចទៅកេីត ។ពេលនោះក៏មានរថយន្តធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូពេញទំហឹង៕សរន/Ha

